ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាំ​ពាក្យ​CPP ៖ រាជរដ្ឋាភិបាល​អនុវត្ត​ព្រះរាជ​បណ្តាំ​ព្រះ​បរម​រតន​កោដ្ឋ​ជា​និច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កំពុង​អនុវត្ត​ព្រះរាជ​បណ្តាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ជា​និច្ច ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​បាន​រំលឹក​វិញ្ញាណក្ខន្ធ​នៃ​ការ​ចូល​សោយ​ទិវង្គត​រយៈពេល​៦​ឆ្នាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្តេច​សីហ​នុ​ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កំពុង​អនុវត្ត​ព្រះរាជ​បណ្តាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ជា​និច្ច ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​បាន​រំលឹក​វិញ្ញាណក្ខន្ធ​នៃ​ការ​ចូល​សោយ​ទិវង្គត​រយៈពេល​៦​ឆ្នាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្តេច​សីហ​នុ​ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ តុលា​តាម​ប្រព័ន្ធ​សា​តេ​លេ​ក្រាម​យ៉ាង​ដូច្នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាន់ខ្ជាប់​គោល​ជំហរ​ធ្វើ​ជា​សុ​ខុ​ដុម​នី​យ​កម្ម​សង្គម​កម្ពុជា​ដោយ​ផ្អែក​លើ​នយោបាយ​បង្រួបបង្រួម​ជាតិ កា​ផ្សះផ្សារ​ជាតិ និង​វប្បធម៌​សន្ទនា ។ ប៉ុន្តែ​ការ​បង្រួបបង្រួម​ជាតិ​ការ​ផ្សះផ្សារ​ជាតិ និង​វប្បធម៌​សន្ទនា​ត្រូវ​តែ​ផ្អែក​លើ​គោលការណ៍​ច្បាស់លាស់​នោះ គឺ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។

លោក​បញ្ជាក់​ថា​«​ដាច់ខាត​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិ​មួយ​ក្រុម​ជន​ក្បត់ជាតិ​រំលោភ​លទ្ធិប្រជាធិបតេយ្យ​ឡើយ ។ នេះ​ហើយ គឺជា​ព្រះរាជ​បណ្តាំ​របស់ ព្រះ​បរម​រតន​កោដ្ឋ​ដែល​បន្សល់​ឲ្យ​កូនចៅ​គណបក្ស​ប្រជាជន​កម្ពុជា​អនុវត្ត​តរៀង​ទៅ​»​។ លោក​បន្ថែម​ថា ហេតុ​ដូច្នេះ​ហើយ​បានជា​គណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឲ្យ​បានជា​ដាច់ខាត និង​ប្តេជ្ញា​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ទោះបី​ក្រុម​ណា ជន​ណា​និយាយ​អ្វី​ក្រៅពី​នេះ​ក៏​ដោយ​ដែល​នេះ គឺជា​សិទ្ធិ​និយាយ​របស់​ពួក​គេ​និយាយ ។

លោក​សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា ដោយ​មានគំនិត​ពឹងផ្អែក​លើ​បរទេស​លោក​សម រ​ង្ស៊ី​បាន​បញ្ជាក់​ជំហរ​មិន​ចរចា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ទុក​ឲ្យ​ចរចា​ជាមួយ​បរទេស​ទុក​ឲ្យ បរទេស​យក​អំណាច​មក​ឲ្យ​ខ្លួន​ដោយ​ស្រួល​ៗ ។ ឥឡូវ​អំណាច​បាន​នឹង​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ស ម្តេច​តេ​ជោ​ហ៊ុន សែន យ៉ាង​រឹង​មាំ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦ ដែល​ត្រូវ​បាន​អន្តរ ជាតិ​ទទួលស្គាល់ និង​កំពុង​លើកកម្ពស់​អត្ថ​ភាព​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​គួរ​ជាទី​មោ​ទ​នភា ព​សម្រាប់​ជាតិខ្មែរ​ទូ​ទាំង​ប្រទេស ។

ឯ​លោក​សម រង្សី​កំពុង​ទទួលផល​រត់​ពនេចរ​នៅ​ឯនាយ​សមុទ្រ​យ៉ាង​កណ្តោចកណ្តែង​គ្មាន​សង្ឃឹម​បាន​មក​ជាន់​ដី​ស្រុក​ខ្មែរ​សោះឡើយ ។ លោក​បញ្ជាក់​ទៀត​ថា​«​បញ្ជាក់​ច្បាស់​ពី​លទ្ធផល​នៃ​នយោបាយ និង​ក្បួន​ចំណេះ​ជិះ​ក​ឯង​ដែល​ទណ្ឌិត​សម រង្សី តែងតែ​យក​មក​ប្រើប្រាស់​នៅ​ក្នុង​សង្គម​ខ្មែរ​ដែល​នាំ​ឲ្យ​ទណ្ឌិត​សម រង្សី ទទួល​បរាជ័យ និង​លទ្ធផល​អវិជ្ជមាន​ជា​រៀង​រហូត​ដល់​ក្ស័យជីវិត​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ប្រកាស​មិន​ចរចា​ជាមួយ​គណបក្សកាន់អំណាច​នោះ​ទេ ដោយ​ទុក​ឲ្យ​រាជរ​ដ្ឋា​ភិ បាល​ចរចា​ជាមួយ​អន្តរជាតិ ។ យ៉ាងណា​ក្តី​ការ​លើក​ឡើង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​បក្ស​កាន់​អំ ណា​ច​ធ្លាប់​បាន​អះអាង​ថា គ្មាន​ការ​ចរចា​ជាមួយ​អតីត​មេ​បក្ស​ប្រឆាំង​នោះ​ទេ​ព្រោះថា មេ​បក្ស​ជាមួយ​ក្រៅច្បាប់ ហើយ​កម្ពុជា​ធ្វើ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ