ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី ត្រូវ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត IPU ក្នុង​ទីក្រុង​ហ្ស៊ឺ​ណែវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​សហភាព​អន្តរ​សភា​នៅ​ក្នុង​ទីក្រុង​ហ្ស៊ឺ​ណែវ​ប្រទេស​ស្វី​ស ។ ការ​ចូលរួម​ប្រជុំ​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ស្រប​ពេល​ដែល​គណៈប្រតិភូ​សភា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២…

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​សហភាព​អន្តរ​សភា​នៅ​ក្នុង​ទីក្រុង​ហ្ស៊ឺ​ណែវ​ប្រទេស​ស្វី​ស ។

ការ​ចូលរួម​ប្រជុំ​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ស្រប​ពេល​ដែល​គណៈប្រតិភូ​សភា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​ក៏​បាន​ចូលរួម​ប្រជុំ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​ប្រធានបទ​មួយ​ចំនួន​ផង​ដែរ ។

បើ​តា​មនុស្ស​ជំនិត​លោក​ប្រធាន សម រ​ង្ស៊ី លោក​ប៊ុត ធា​រី លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា លោក សម រ​ង្ស៊ី បាន​ចេញ​ដំ​ណី​រ​ទៅ​ប្រជុំ​សហភាព​អន្តរ​សភា​ពេញអង្គ (IPU) លើក​ទី​១៣៩ ចាប់ពី​ថ្ងៃនេះ​ទី​១៤ តុលា​ដល់​ថ្ងៃ​ទី​១៨ តុលា​នេះ នៅ​ប្រទេស​ស្វី​ស​ទីក្រុង​ហ្សឺ​ណែវ ។ លោក​បន្ត​ថា អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាទី​បំផុត​នោះ គឺ​លោក​ប្រធាន សម រ​ង្ស៊ី មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដែល​ត្រូវ​បាន​ប្រធាន IPU អញ្ជើញ​ឲ្យ​លោក​ឡើង​ថ្លែងស​ន្ទ​រក​ថា នៅ​ថ្ងៃ​ទី​១៨ តុលា​២០១៨ នៅ​ចំពោះ​មុខ​គណៈប្រតិភូ​អន្តរជាតិ​រាប់រយ​នាក់ ។

ចំណែក​លោក ឈាង វុន សមាជិក​សភា​គណៈបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា គណៈប្រតិភូ​សភា​កម្ពុជា​បាន​ចូលរួម​ប្រជុំ​សន្និបាត​សហភាព​អន្តរ​សភា IPU ដោយ​មោទនភាព​ខ្ពស់ ពីព្រោះ​យើង​បាន​ទៅ​ទីនោះ​យក​ឆន្ទៈ​ប្រជា រាស្ត្រ​ខ្មែរ​៨៣,២% ទៅ​ប្រាប់​សមាជិក​សភា​ទូ​ទាំង​សកលលោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជ្រើសរើស​សន្តិភាព សន្តិសុខ សង្គម និង​អភិវឌ្ឍន៍ ។
សូម​ជម្រាប​ថា គណៈប្រតិភូ​សភា​កម្ពុជា​ចូល​កិច្ច​មហាសន្និបាត​សហភាព​អន្តរ​សភា (IPU) ដើម្បី​ពិភាក្សា និង​អនុម័ត​លើក​របៀបវារៈ​មួយ​ចំនួន​ដែល​កំពុងរ​ស៊ើប​នៅ​លើ​សកលលោក ។ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​នយោបាយ​ស្ត្រី នឹង​ចូលរួម​មហាសន្និបាត​សហភាព​អន្តរ​សភា​លើក​ទី​១៣៩ នៅ​ទីក្រុង​ហ្ស៊ី​ណែវ​ប្រទេស​ស្វី​ស​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ។

គួរ​ឮ​កថា សហភាព​អន្តរ​សភា (IPU) ជា​អង្ក​ការ​នីតិបញ្ញត្តិ​ធំ​មួយ​ដែល​មាន​សភា​មក​ពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ចំនួន​១៧៣​ជា​សមាជិក ។ កំឡុង​ពេល​មហាសន្និបាត​លើក​ទី​១៣៩​នេះ តំណាង​សភា​កម្ពុជា​នឹង​ឡើង​ថ្លែង​សុន្ទរកថា​ស្តី​អំពី «​ភាព​ជា​អ្នកដឹកនាំ​សភា​ក្នុង​ការ​លើកកំពស់​សន្តិភាព និង​ការ​អភិវឌ្ឍន៍​នា​យុគ្គសម័យ​ន​វា​និវត្តន៍ និង​បំ​លាស់​ប្តូរ​បច្ចេកវិទ្យា​» ទៅ​កាន់​អង្គ​មហាសន្និបាត ។ ប្រតិភូ​សភា​កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ​ជា​ច្រើន​នៅ​ក្នុង​នោះ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​២០៣ របស់ IPU ដើម្បី​៖ អនុម័ត​សេចក្តី​ស្នើ​របៀបវារៈ​បន្ទាន់​លើ​បញ្ហារ​ស៊ើប​មួយ​ចំនួន​របស់​សក​លោក ។ បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ IPU ។

ការ​ចូលរួម​ផ្តល់​អនុសាសន៍​អំពី​សិទ្ធិ​មនុស្ស​ការ​ពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ IPU ។ និង​ការ​អនុម័ត​ប្រតិទិន​ការងារ​សម្រាប់​មហាសន្និបាត IPU លើក​ទី​១៤០ នៅ​ទីក្រុង Buenos Aires នៃ​ប្រទេស​អា​ហ្ស​ង់​ទី​ន ។ នៅ​ក្នុង​មហាសន្និបាត​នេះ​គណៈប្រតិភូ​ម​សភា​កម្ពុជា​ក៏​នឹង​ចូលរួម​បណ្តា​កិច្ចប្រជុំ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដែល​មាន​ដូច​ជា កិច្ចប្រជុំ​អាស៊ាន​បូក​៣​កិច្ចប្រជុំ​ស​ម្រួ​ប​សម្រួល​របស់​សភា​តំបន់​អាស៊ី (APA) កិច្ចប្រជុំ​ភូមិសាស្ត្រ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (APG) កិច្ចប្រជុំ​វេទិការ​សមាជិក​សភា​ស្ត្រី​កិច្ចប្រជុំ​វេទិការ​សមាជិក​សភា​វ័យក្មេង IPU និង​កិច្ចប្រជុំ​គណៈ​ក ម្មា​ធិ​ការ​អចិន្ត្រៃយ៍​ទាំង​៤ របស់ IPU ស្តី​ពី​«​សន្តិភាព សន្តិសុខ​អន្តរជាតិ ការ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​កិច្ចការ​អង្គការ​សហ ប្រជាជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ