ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ Amazon វ៉ា​ដាច់ Bill Gates ក្លាយជា​អ្នកមាន​លេខ​១​លើ​ពិភពលោក

5 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ការ​រៀប​ចំណាត់ថ្នាក់​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៨ ​របស់​ទស្សនាវដ្តី​«Forbes» ឃើញ​ថា​លោក​ Jeff Bezos អ្នក​បង្កើត​វេ​ប​សាយ ​Ecommerce ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១​នៅ​លើ​ពិភពលោក…

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ការ​រៀប​ចំណាត់ថ្នាក់​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១៨ ​របស់​ទស្សនាវដ្តី​«Forbes» ឃើញ​ថា​លោក​ Jeff Bezos អ្នក​បង្កើត​វេ​ប​សាយ ​Ecommerce ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១​នៅ​លើ​ពិភពលោក មានទ្រព្យ​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​ក្នុង​ឆ្នាំ​២០១៨ ចំនួន​១៦០.០០០​លាន​ដុល្លារ ។

លោក ​ប៊ី​ល ហ្គេ​ត អ្នក​បង្កើត​ក្រុមហ៊ុន​ Microsoft ធ្លាប់​ស្ថិត​នៅ​តំណែង​ទី​១​រយៈពេល​២៤​ឆ្នាំ​ជាប់​គ្នា បច្ចុប្បន្ន​ស្ថិត​នៅ​លំដាប់​ទី​២​មានទ្រព្យ​សម្បត្តិ​សរុប​៩៧.០០០​លាន​ដុល្លារ ។

លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នៃ​សហរដ្ឋអាមេរិក មានទ្រព្យ​សរុប​៣.១០០​លាន​ដុល្លារ​នៅ​លំដាប់​ទី​២៥៩​នៅ​លើ​ពិភពលោក ។

ទស្សនាវដ្តី​ Forbes បាន​បង្ហាញ​ទិន្នន័យ​នេះ​កាលពី​ថ្ងៃ​ទី​៣ តុលា​២០១៨​កន្លង​មក​ដោយ​បញ្ជាក់​ថា បើ​បូក​សរុប​ទ្រព្យ​របស់​មហាសេដ្ឋី​លំដាប់​កំពូល​ទាំង​៤០០​នាក់​នៅ​លើ​ពិភពលោក​គឺ​មានទ្រព្យ​សរុប​២,៩​លាន​លាន​ដុល្លារ កើន​លើស​ពី​ឆ្នាំ​២០១៧​ដែល​មានទ្រព្យ​សរុប​២,៧​លាន​លាន​ដុល្លារ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​Forbes ក៏​បាន​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ​របស់​លោក​ ថា​ក់​សុី​ន សុី​ន​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ភៀសខ្លួន​នៅ​ក្រៅប្រទេស​ជា​មហាសេដ្ឋី​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១.៣៣៩ នៅ​លើ​ពិភពលោក និង​ទី​១៦​នៅ​ប្រទេស​ថៃ​មានទ្រព្យ​សរុប​១.៨០០​លាន​ដុល្លារ ។

ម្ចាស់​ស្រា​បៀរ​ឆាង ឬ​ស្រា​បៀរ​ដំរី​ស្ថិត​នៅ​លំដាប់​ទី​១ ក្នុង​ប្រទេស​ថៃ និង​ទី​៦៥​នៅ​លើ​លោក​មានទ្រព្យ​សរុប​១៧.៩០០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ