ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​រំលឹក​វិញ្ញាណក្ខន្ធ​៦​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គតសម្តេច​តា​ទួត​ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៨​នេះ ជា​ខួប​៦​ឆ្នាំ នៃ​ការ​ចូល​សោយ​ទិវង្គត​របស់​សម្តេច​ព្រះបាទ​នរោត្តម​សីហ​នុ​ព្រះ​បរម​រតន​កោដ្ឋ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ។ សម្រាប់​ខួប​៦​ឆ្នាំ​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៨​នេះ ជា​ខួប​៦​ឆ្នាំ នៃ​ការ​ចូល​សោយ​ទិវង្គត​របស់​សម្តេច​ព្រះបាទ​នរោត្តម​សីហ​នុ​ព្រះ​បរម​រតន​កោដ្ឋ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ។

សម្រាប់​ខួប​៦​ឆ្នាំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន រំលឹក​គុណ និង​ថ្វាយ​ព្រះរាជ​កុសល​ព្រះ វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​កម្ពុជា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​គម្រប់​ខួប​៦​ឆ្នាំ​គត់ ដែល​សម្តេចឪ​, សម្តេច​តា​, សម្តេច​តា​ទួត ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ​នរោត្ដម សីហ​នុ ព្រះ​អង្គ​បាន​សោយ​ទិវង្គត​នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ ។

សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​នៅ​ថ្ងៃនេះ​ប្រជារាស្ត្រ​ទូ​ទាំ ង​ប្រទេស​ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការ​គោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះ​អង្គ​បាន​លះបង់ និង​បូជា​ព្រះ​កាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា ។ សម្តេច​បន្ត​ថា កូនចៅ​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស និង​មន្ត្រីរាជការ​សូម​ថ្វាយ​ព្រះរាជ​កុសល​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​ព្រះករុណា​បាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ សូម​ស្តេច​យាង​បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ឡើយ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា​នេះ គេ​សង្កេត​ឃើញ​មន្ត្រីជាន់ខ្ពស់​ស្ទើរ​គ្រប់​ក្រសួង ស្ថាប័ន បាន​នាំ​គ្នា​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​រូបសំណាក​របស់​ព្រះបាទ​សម្តេច​សីហ​នុ ព្រះ​បរម​រតន កោដ្ឋ នៅ​ខាងកើត​វិមាន​ឯករាជ្យ​យ៉ាងច្រើន​កុះករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ