ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«កុំ​និយាយដើម ​ប្រពន្ធ​ខ្ញុំ​ទេ»…អត់ស្តាប់ ហិ.ង្សាផ្ទុះឡើង ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​​ទំនាស់​មួយ​ដែល​កើត​ចេញពី​ការ​និយាយដើម​ប្រពន្ធ​គេ បាន​ធ្វើ​ឱ្យ​ជាង​ម៉ូតូ​ម្នាក់​និង​អ្នក​យក​ម៉ូតូ​ទៅ​ធ្វើ​បាន​ទាស់ទែង​គ្នា​បែកផ្សែង រហូត​ឈាន​ទៅ​ប្រើ​ហិង្សា​ទាំង​ព្រឹក​ដោយសារ​តែ​យក​ម៉ូតូ​ទៅ ​ធ្វើ​ប្រាប់​ថា «​កុំ​និយាយដើម ប្រពន្ធ​ខ្ញុំ​ទេ​» ហើយ​ជាង​ម៉ូតូ​មិន​ស្តាប់ ។…

រាជធានី​ភ្នំពេញ ៖ ​​ទំនាស់​មួយ​ដែល​កើត​ចេញពី​ការ​និយាយដើម​ប្រពន្ធ​គេ បាន​ធ្វើ​ឱ្យ​ជាង​ម៉ូតូ​ម្នាក់​និង​អ្នក​យក​ម៉ូតូ​ទៅ​ធ្វើ​បាន​ទាស់ទែង​គ្នា​បែកផ្សែង រហូត​ឈាន​ទៅ​ប្រើ​ហិង្សា​ទាំង​ព្រឹក​ដោយសារ​តែ​យក​ម៉ូតូ​ទៅ
​ធ្វើ​ប្រាប់​ថា «​កុំ​និយាយដើម ប្រពន្ធ​ខ្ញុំ​ទេ​» ហើយ​ជាង​ម៉ូតូ​មិន​ស្តាប់ ។ ហេតុការណ៍ ទាស់ទែង​គ្នា​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នៅ​កន្លែង​ជាង​ជួសជុល​ម៉ូតូ​មួយ​កន្លែង ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

គូទំនាស់​ទាំង​ពីរ ពុំ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ តែ​ជា​អ្នក​ភូមិ​ជាមួយ​គ្នា ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក ថ្ងៃ​នោះ មាន​បុរស​ម្នាក់​បាន​យក​ម៉ូតូ​ឆា​លី​មួយ​គ្រឿង​ទៅ​ធ្វើ​ដុំ​ភ្លើង នៅ​កន្លែង​ជួល​ជុល​ម៉ូតូ​។​នៅ​ពេល​ជួសជុល ជាង​ម៉ូតូ​ក៏​បាន​និយាយដើម​ពី​ស្ត្រី​ម្នាក់ ដែល​យក​ម៉ូតូ​នោះ​មក​ធ្វើ​កន្លង​មក ដែល​ការ​និយាយ​នេះ ត្រូវ​បុរស​ដែល​យក​ម៉ូតូ​ទៅ​ធ្វើ​ប្រាប់​ថា «​កុំ​និយាយដើម ប្រពន្ធ​ខ្ញុំ​ទេ​» គិតតែ​ពី​ធ្វើ​ម៉ូតូ​យក​លុយ​ទៅ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​នោះ ជាង​ម៉ូតូ​មិន​ស្តាប់ នៅ​តែ​បន្ត​និយាយ​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​យក​ម៉ូតូ​ទៅ​ធ្វើ មានការ​ខឹងសម្បារ​ជា​ខ្លាំង និង​ក្លាយជា​ទំនាស់​ពាក្យ​សំដី​កាន់តែ​ធ្ងន់ រហូត​ប្រើ​ពាក្យ​ពុំ​សម ។ ភ្លាម​នោះ ជាង​ម៉ូតូ​បាន​ស្ទុះ​មក​វាយ​នឹង​ដៃ និង​ទាញ​ញញួរ​មក​វាយ អ្នក​យក​ម៉ូតូ​ទៅ​ធ្វើ តែ​ត្រូវ​បាន​អ្នក​ជិតខាង​ឃាត់​ព្រមទាំង​ធាក់​ម៉ូតូ​ផ្តួល ។

ទន្ទឹម​ការ​ទាស់ទែង​គ្នា​នោះ ស្ត្រី​ចំណាស់​ម្នាក់ ក៏​បាន​ទៅ​លើក​ម៉ូតូ​បាន​ក្លាយជា​ទំនាស់​ជេរ​គ្នា​ទាំង​ព្រឹក​អស់​រយៈពេល​ជា​យូរ ។ ក្រោយមក ស្ត្រី​ជា​ប្រពន្ធ​អ្នក​ដែល​ម៉ូតូ​ទៅ​ធ្វើ​មក​ដល់ សម្រួល​គ្នា​យក​ម៉ូតូ​ត្រឡប់​ទៅវិញ ។

អត្ថបទសរសេរ ដោយ