ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីងឡើងទាន់ឃើញស្តែងៗ ពេលឪកំពុងអីអីជាមួយកូនស្រី…

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរបាន​ចាប់ខ្លួន​បុរស​ជា​ឪពុកចុង​ម្នាក់​ តាម​ពាក្យបណ្តឹងរបស់​ស្ត្រី​ជា​ម្តាយ បន្ទាប់​ពី​ជន​នេះ ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​កូនស្រី​ម្នាក់​អាយុ​១២​ឆ្នាំ​បាន​ស​ម្រ​ច​ចំនួន​៦​ដង ។ អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍​ត្រី នួន…

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរបាន​ចាប់ខ្លួន​បុរស​ជា​ឪពុកចុង​ម្នាក់​ តាម​ពាក្យបណ្តឹងរបស់​ស្ត្រី​ជា​ម្តាយ បន្ទាប់​ពី​ជន​នេះ ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​កូនស្រី​ម្នាក់​អាយុ​១២​ឆ្នាំ​បាន​ស​ម្រ​ច​ចំនួន​៦​ដង ។
អធិការរង​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍​ត្រី នួន សា​រិ​ន បាន​ឲ្យ​ដឹង​ថា ជន​ជា​ឪពុកចុង​រូប​នេះ​ ឈ្មោះ ហុ​ក ណា​រ៉េ​ត ហៅ​តឿ អាយុ​៣៣​ឆ្នាំ រស់នៅ​ស្រុក​សំបូរ បាន​ត្រូវ​នគរបាល​ស្រុក​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៤ តុលា ទៅ​តាម​ពាក្យបណ្តឹង​ស្ត្រី​ជា​ម្តាយ​របស់​ក្មេង​ស្រី ។ ក្មេង​ស្រី​មាន​បងប្អូន​២​នាក់ ហើយ​នាង​ជា​កូន​បង ចំណែក​ម្តាយ​ឪពុក​នាង​បាន​លែងលះ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ សព្វថ្ងៃ​ម្តាយ​បាន​យក​ជនសង្ស័យ​ធ្វើ​ជា​ប្តី​និង​មានកូន​ប្រុស​១​នាក់ ។

ចំណែក​លោក​អធិការ​នគរបាល​ស្រុក​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​១៣ តុលា ក្មេង​ស្រី​រង​គ្រោះ​នៅផ្ទះ​ជាមួយ​ប្អូន ឯ​ម្តាយ​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវឲ្យ​គេ​នៅ​ខាងក្រោយ​ភូមិ ។ ឆ្លៀតពេល​នោះ ជនសង្ស័យ​ជា​ឪពុកចុង​រូប​នេះ​បាន​សម្លុត​ប្អូនប្រុស​នាង​ឲ្យ​ដេក រួច​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ បើ​ទោះបីជា​នាង​ខំប្រឹង​រើបំរះ​​យ៉ាងណា​ក៏​ដោយ ព្រមទាំង​គំរាម​សម្លាប់ ហើយ​រំលោភ​រហូត​បាន​សម្រេច ។ ពេល​ធ្វើ​សកម្មភាព​រំលោភ​រួច ក៏​ត្រូវ​ម្តាយមីង​របស់​ក្មេង​ស្រី​ឡើង​មក​លើ​ផ្ទះ​ឃើញ​ទាន់ ទើប​បែកធ្លាយ​ដល់​ស្ត្រី​ជា​ម្តាយ ក៏​មានការ​ប្តឹង​ទៅ​នគរបាល​មូលដ្ឋាន​និង​ឈាន​ដល់ការ​ចាប់ខ្លួន ។

តាម​ការ​សាកសួរជន​ជា​ឪពុកចុង​ឆ្លើយ​ថា រូបគេ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​រំលោភ​កូនស្រី​ម្នាក់នេះ​ បាន​ស​ម្រ​ចរ​ហូត​ដល់​ទៅ​៦​ដង និង​ទើបតែ​ពេល​នេះ​រឿងរ៉ាវ​បាន​បែកធ្លាយ ។ រាល់​សកម្មភាព​ចាប់រំលោភ​រូប​នាង គឺ​ជនសង្ស័យ​តែងតែ​ប្រើ​ពាក្យ​គំរាមកំហែង ទើប​នាង​មិន​ហ៊ាន​យក​រឿង​នេះ​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ឡើយ ៕

អត្ថបទសរសេរ ដោយ