ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ហើយអ្នកម្តាយ…តែ​សេចក្តីស្លា.ប់​ពុំមែនជាដំណោះ​ស្រាយទេ​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ធ្វើដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា ប៉ុន្តែ​មិន​ទាន់​បាន​លោត​ផង​ ក៏​ត្រូវ​អ្នក​ធ្វើដំណើរ​នាំ​គ្នា​ជួយ​ឃាត់​ទាន់ ។ ហេតុការណ៍​ប៉ង​ធ្វើអត្តឃាត​នេះ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១៣ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ធ្វើដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា ប៉ុន្តែ​មិន​ទាន់​បាន​លោត​ផង​ ក៏​ត្រូវ​អ្នក​ធ្វើដំណើរ​នាំ​គ្នា​ជួយ​ឃាត់​ទាន់ ។ ហេតុការណ៍​ប៉ង​ធ្វើអត្តឃាត​នេះ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១៣ ខែតុលា នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

ស្ត្រី​ដែល​ប៉ង​ធ្វើ​អត្តឃាត​នេះ ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ឈ្មោះ យឹ​ម អឿ​ន អាយុ​៤២ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​១ ខណ្ឌ​៧​មក​រា ។ តាម​អ្នក​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា នា​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​នោះ គេ​ឃើញ​ស្ត្រី​រូប​នេះ​ធ្វើ​ដំណើរ​តាម​ម៉ូតូឌុប​ឡើង​ស្ពាន​ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត ។ នៅ​ពេល​ទៅ​ជិត​ដល់​កណ្តាល​ស្ពាន ស្រាប់តែ​ចុះ​ពី​ម៉ូតូ​រួច​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត​ចុះ​ទៅ​ក្នុង​ទន្លេ​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ ​មាន​ជនជាតិ​កូរ៉េ​រួម​ទាំង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ស្ពាន​ឃើញ ក៏​នាំ​គ្នា​ឃាត់​ទាន់ ​រួច​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ជ្រោយចង្វា​ដើម្បី​សាកសួរ ។ នៅ​ចំពោះ​មុខមន្ត្រី​នគរបាល ស្ត្រី​រូប​នេះ​និយាយ​ទាំង​ទឹកភ្នែក​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​គាត់គិត​ខ្លី​ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ ។

គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​ចំនួន​៣​នាក់​(​ស្រី​១​ប្រុស​២)ហើយ​រយៈពេល​ប្រមាណ​៤​ទៅ​៥​ខែ​នេះ​ គាត់​មាន​ជំងឺ​បេះដូង​រីក ទោះបី​ក្រុម​គ្រួសារ​និង​កូន​ៗ​នាំ​ទៅ​ព្យាបាល​យ៉ាងណា​ក៏​មិន​ធូ​ស្រាល​ឡើយ ។ ដោយសារ​តែ​ព្យាបាល​អស់ប្រាក់នាំ​លំបាក​ដល់កូន​ៗ ទើប​គាត់​គិត​ខ្លី​ហើយ​ហៅ​ម៉ូតូឌុប​ជិះ​មក​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។ បន្ទាប់​ពី​នាំ​ទៅ​សាកសួរ នគរបាល​ក៏​បាន​ធ្វើការ​អប់រំ និង​ទាក់ទង​ហៅ​កូន​ៗ​ឱ្យមក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ