ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ៖ ១៤​ថ្ងៃ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ជិត​១៦​ម៉ឺន​នាក់ ខណៈ​លុប​ពី​បញ្ជី​ជាង​២៧​ម៉ឺន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១៤ ថ្ងៃ មាន​ពលរដ្ឋ​ជិត​១៦​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ខណៈ​អ្នក​ដែល​បាន​លុប​ចេញពី​បញ្ជី​ឈ្មោះ​ជាង​២៧​ម៉ឺន​នាក់ ។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១៤ ថ្ងៃ មាន​ពលរដ្ឋ​ជិត​១៦​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ខណៈ​អ្នក​ដែល​បាន​លុប​ចេញពី​បញ្ជី​ឈ្មោះ​ជាង​២៧​ម៉ឺន​នាក់ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ តុលា​នេះ​នៃ​ការ​ពិ​តិ​ត្យ​បញ្ជី ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៨ នៅ​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ប្រជាពលរដ្ឋ​ដែល​បា ន​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ចំនួន​១៩.០៣២​នាក់ ។

គ​.​ជ​.​ប បាន​បញ្ជាក់​ថា «​សរុប​១៤​ថ្ងៃ តួលេខ​នៃ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ចំនួន​១៥ ៩.៤៤៥​នាក់ អ្នក​ដែល​បាន​លុប​ចេញពី​បញ្ជី​មាន​ចំនួន​២៧.៤៤៩​នាក់ និង​អ្នក​ដែល​បាន​កែ​ត ម្រូ​វ​ទិន្នន័យ​មាន​ចំនួន​១.១៤៦​នាក់​» ។ ប្រភព​បាន​លើក​ឡើង​ថា អ្នក​ដែល​មក​សុំ​ចុះ​ឈ្មោះ គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បោះ​ឆ្នោត​ក្នុង​ឃុំ​សង្កាត់ ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ឃុំ​សង្កាត់​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​កើត​មុន ឬ​កើត​ត្រឹម​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០០១) និង​ពលរដ្ឋ​ខ្មែរ​ដែល​ផ្លាស់​ប្តូរ​លំនៅ​ឋាន ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី ។ អ្នក​ដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព គឺជា​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឆ្នាំ​២០១៧ រួច​ហើយ​ប៉ុន្តែ​ឈ្មោះ ឬ​ទិន្នន័យ​ក្នុង​បញ្ជី​បោះ​ឆ្នោ កត់ត្រា​មិន​ត្រឹមត្រូវ ។ ពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៧​រួម​ហើយ ប៉ុន្តែ​ស្នើ​សុំ​ប្តូរ​ការ​រិ​យា​ល័យ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​ក្នុង​ឃុំ សង្កាត់​ដដែល ឬ​សុំ​ប្តូរ​ពី​ការិយាល័យ​មួយ​ទៅ​ការិយាល័យ​មួយទៀត​ក្នុងភូមិ​តែ​មួយ ។

ពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឆ្នាំ​២០១៧ ដែល​បាន​ទទួលមរណភាព ហើយ​ត្រូវ​បាន​សមាជិកគ្រួសារ​រាយការណ៍​ផ្ទាល់​ជូន​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត (​ក​.​ច​. ប​) ក្នុងអំឡុងពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។ គិត​ត្រឹម​ថ្ងៃ​ទី​១៥ តុលា គឺ​នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ទេ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ដូច្នេះ​សូម​ពលរដ្ឋ​អញ្ជើញ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​ស្នើ​សុំ​កែ​ទិន្នន័យ ប្រសិនបើ​មាន​ចំណុច​ខុសឆ្គង ។ ពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​កើត​មុន ឬ​កើត​ត្រឹម​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០០១) និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុន​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

សូម​ជម្រាប​ថា បើ​តាម​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៨ របស់​គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​សម្រាប់​ការ​ចុះ​ឈ្មោះ​មាន​ចំនួន​៨.៣៩៨.៨៨៦. ស្មើនឹង​៨៤.៧៧% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ