ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតសាហា.វរកគ្មាន…ឃាតករអាយុ១៧ឆ្នាំរូបនេះ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៣ តុលា មាន​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​មួយ​ បាន​កើតឡើង​នៅ​ចំណុច​ភូមិ​អូរ​តា​មែ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​ «​សម្លាប់​មនុស្ស​នៅ​ក្នុង​ព្រៃ​ខាងក្រោយផ្ទះ​ជន​រង​គ្រោះ​»​…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៣ តុលា មាន​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​មួយ​ បាន​កើតឡើង​នៅ​ចំណុច​ភូមិ​អូរ​តា​មែ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​ «​សម្លាប់​មនុស្ស​នៅ​ក្នុង​ព្រៃ​ខាងក្រោយផ្ទះ​ជន​រង​គ្រោះ​»​ ចំណែក​ឃាតករ​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ​ផង​ដែរ ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ ជិន ជឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ វត្ថុ​តាង​ចាប់​យក​កាំបិត​ចុង​ស្រួច​ចិតបន្លែ​ដង​ជ័រ​ពណ៌​ខ្មៅ​១ ។ ចំណែក​ជន​រង​គ្រោះ​​ ភេទ​ស្រី អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​មែ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​ជាមួយ​គ្នា ។

ដើមចម​នៃ​អំពើ​ឃាតកម្ម​នោះ ត្រូវ​បាន​ម្តាយ​ជន​រង​គ្រោះ​រៀបរាប់​ប្រាប់​ថា រាល់ថ្ងៃ​គាត់​ជា​ម្តាយ​បាន​ទៅ​រក​សុ​ី​លក់ដូរ​បាត់​ៗ​ពី​ផ្ទះ​ធម្មតា នៅ​វេលា​ម៉ោង​ខាងលើ ក៏​បាន​ត្រឡប់​មក​ពី​លក់​វិញ តែ​បាត់​កូន​មិនឃើញ​នៅផ្ទះ ។ ពេល​ដឹង​ថា​ បាត់​កូន​ហើយ គាត់​ជា​ម្តាយ​បាន​នាំ​មេ​ភូមិ​និង​ប្រជា​ការពារ​ជួយ​ដើរ​រក​រហូត​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់ ទើបបាន​ប្រទះ​ឃើញ​សាកសព​កូនស្រី​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ ដែល​ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​សម្លាប់​ដោយ​អារផ្តាច់​បំពង់ក និង​ចាក់​បំបែក​គ្រាប់ភ្នែក​ទាំង​សងខាង​យ៉ាង​ព្រៃផ្សៃ​បំផុត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​អំពី​ហេតុការណ៍​ខាងលើ​នេះ​ភ្លាម​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ និង​ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​គឺ​លោក​ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់​វែង ទៅ​កាន់​កន្លែង​កើតហេតុ​បើក​ការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត​បាន​កំណត់​មុខសញ្ញា​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ដដែល​នោះ ។ ជនសង្ស័យ​មាន ឈ្មោះ ជិន ជឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មក​ស្នាក់​រកស៊ី​នៅ​ភូមិ​អូរ​តា​មែ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ​យ័ មានមុខ​របរ​ធ្វើ​សិប្បកម្ម​ឈើ ។

សមត្ថកិច្ច​បន្ត​ថា ឆ្លង​តាម​ការ​សួរ​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​ប្រាកដ​មែន គឺ​នៅ​វេលា​ម៉ោង​ខាងលើ​ខ្លួន​បាន​ដើរទៅ​ចាប់​បី​ជន​រង​គ្រោះ ដែល​កំពុង​តែ​ដេក​លង់លក់​នៅ​លើ​អង្រឹង​ក្រោមផ្ទះ​ម្នាក់ឯង បាន​នាំ​ចូល​ទៅ​ក្នុង​ព្រៃ​ចម្ងាយ​ប្រហែលជា​៨០​ម៉ែត្រ​ពី​ផ្ទះ ។ ពេល​ទៅ​ដល់​ក្នុង​ព្រៃ ជន​រង​គ្រោះ​ក៏​បាន​ភ្ញាក់​ដឹងខ្លួន ភ្លាម​នោះ​ខ្លួន​«​ឃាតករ​»​បាន​ចាប់​ច្របាច់ក​ជន​រង​គ្រោះ​រហូត​ដល់​សន្លប់ ។ លុះ​ពេល​ជន​រង​គ្រោះ​សន្លប់​ហើយ ខ្លួន​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​នាង​រហូត​បាន​សម្រេច​ទៀត ។

ក្រោយ​ពេល​រំលោភ​រួច​ហើយ ខ្លួន​បាន​ច្របាច់ក​បន្ថែម និង​បាន​ដើរទៅ​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​នៅផ្ទះ​របស់​ខ្លួន ដើរ​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ ហើយ​បាន​អារផ្តាច់​បំពង់ក​ជន​រង​គ្រោះ ព្រោះ​ខ្លាច​មិន​ទាន់​ស្លាប់​និង​បាន​យក​កូនកាំបិត​នោះ​ចាក់​ទម្លុះ​គ្រាប់ភ្នែក​ទាំង​ពីរ​ទៀត ព្រោះ​ធ្លាប់​ឮ​គេ​និយាយ​ថា បើ​សម្លាប់​មនុស្ស​ចាក់​ឬ​ខ្វេះ​គ្រាប់ភ្នែក​ចេញ​នោះ សមត្ថកិច្ច​មិន​អាច​រក​ឃាតករ​ឃើញ​ទេ ។ ចំពោះ​មូលហេតុ​ដែល​សម្លាប់​ជន​រង​គ្រោះ គឺ​កន្លង​មក​ខ្លួន​ធ្លាប់​មាន​ទំនាស់​ជាមួយ​ម្តាយ​ជន​រង​គ្រោះ ហើយ​ម្តាយ​ជន​រង​គ្រោះ​តែងតែ​ដៀល​ខ្លួន​ថា មក​នៅ​សំ​យ៉ាប​ផ្ទះ​គេ​ហើយ​ខ្លាំង​ទៀត ។

សាកសព​ត្រូវ​បាន​សមត្ត​កិច្ច​ពិនិត្យ​ឃើញ​ថា ពិតជា​មាន​ស្នាម​អារផ្តាច់​បំពង់ក​ពី​ខាង​មុខ​ក្រោម​ចង្កា និង​ស្នាម​ចាក់​បំបែក​គ្រាប់ភ្នែក​ទាំង​ពីរ​ប្រាកដ​មែន ។ សមត្ថកិច្ច​បញ្ជាក់​ថា ចំណែក​ត្រង់​ទ្វារមាស​ជន​រង​គ្រោះ ពុំ​មាន​ស្លាកស្នាម​អ្វី​ខុស​ប្លែក​នោះ​ឡើយ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ហើយ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ