ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ការ​ធ្វើ​ពាណិជ្ជកម្ម​ចិន​នៅ​មាន​លំនឹង​ល្អ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ទិន្នន័យ​ពន្ធដារ​បាន​បង្ហាញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា សកម្មភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់​ប្រទេស​ចិន​នៅ​មាន​លំនឹង​ល្អ​កាលពី​៣​ត្រីមាស​កន្លង​មកនេះ បើ​ទោះជា​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​មិន​ទាន់​មាន​ដំណោះស្រាយ​ក្ដី ។ ពាណិជ្ជកម្ម​ចិន​បាន​កើនឡើង​៩,៩% មក​ស្មើ​៣,២២​ទ្រី​លាន​ដុល្លារ​កាលពី​៣​ត្រីមាស​កន្លង​មក ព្រោះតែ​ភាព​ចម្រុះ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយនឹង​សេដ្ឋកិច្ច​ថ្មី​ៗ និង​កំណើន​ពាណិជ្ជ…

ទីក្រុង​ប៉េ​កាំ​ង ៖ ទិន្នន័យ​ពន្ធដារ​បាន​បង្ហាញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា សកម្មភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​របស់​ប្រទេស​ចិន​នៅ​មាន​លំនឹង​ល្អ​កាលពី​៣​ត្រីមាស​កន្លង​មកនេះ បើ​ទោះជា​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​មិន​ទាន់​មាន​ដំណោះស្រាយ​ក្ដី ។

ពាណិជ្ជកម្ម​ចិន​បាន​កើនឡើង​៩,៩% មក​ស្មើ​៣,២២​ទ្រី​លាន​ដុល្លារ​កាលពី​៣​ត្រីមាស​កន្លង​មក ព្រោះតែ​ភាព​ចម្រុះ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយនឹង​សេដ្ឋកិច្ច​ថ្មី​ៗ និង​កំណើន​ពាណិជ្ជ កម្ម​ដោយ​ក្រុមហ៊ុន​ឯកជន​ជាដើម ។

រដ្ឋបាល​ពន្ធដារ​បាន​ប្រកាស​ថា ការ​នាំ​ចេញ​បាន​កើនឡើង​៦,៥%​បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ស្មើ​ប្រមាណ​១,៧១​ទ្រី​លាន​ដុល្លារ ខណៈ​ដែល​ការ​នាំ​ចូល​កើនឡើង​បាន​១៤,១% មក​ស្មើ​១,៥១​ទ្រី​លាន​ដុល្លារ ។

លោក Li Kuiwen អ្នកនាំពាក្យ​របស់​រដ្ឋបាល​ខាងលើ​បាន​និយាយ​ថា កំណើន​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុងអំឡុងពេល​៩​ខែ​កន្លង​មកនេះ​បាន​ផ្តល់​ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ ហើយ​ប្រទេស​ចិន​បាន​ចូល​ទៅ​កាន់​ប្រទេស និង​តំបន់​កាន់តែ​ច្រើន​ជា​ពិសេស​ប្រទេស​ដែល​ទាក់ទិន​នឹង​ការ​ផ្តួចផ្តើម​គំនិត​ខ្សែក្រវាត់ និង​វិ​ថី ដូច​ជា​រុ​ស្ស៊ី និង​ប៉ូ​ឡូញ​ជាដើម ។

ប្រទេស​ចិន​ក៏​បាន​ចេញ​វិធានការ​ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​ការ​នាំ​ចេញ​កាន់តែ​ល្អ​ប្រសើរ​ដែរ ដោយ​ការ​នាំ​ចេញ​យានយន្ត​កើនឡើង​១៦,៣% និង​ម៉ាស៊ីន​កើនឡើង​១៨,៧% ។

លោក Li បាន​បន្ត​ថា ផល​ប៉ះពាល់​បង្ក​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហ​រដ្ឋ​អាមេរិក​នៅ​អាច​គ្រប់គ្រង​បាន ប៉ុន្តែ​លោក​បាន​ព្រមាន​ថា ការ​លូតលាស់​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជុំវិញ​ពិភពលោក នឹង​បន្ត​ជួប​ឧបសគ្គ ព្រោះតែ​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ និង​កត្តា​ដទៃ​ទៀត​ដែល​បង្ក​ដោយ​ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច​ទូ​ទាំង​ពិភព​លោក។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Sang Baichuan សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​មក​ពី​សាកលវិទ្យាល័យ​University of International Business and Economics នៅ​ប៉េ​កាំ​ង​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​នឹង​បន្ត​មាន​ភាពរឹងមាំ​ក្នុង​ឆ្នាំនេះ ព្រោះ​រដ្ឋាភិបាល​បាន​បន្ថយពន្ធ​បន្ថែម​លើ​ផលិតផល​នាំ​ចូល​រួច​មក​ហើយ និង​បាន​បន្ថយពន្ធ​លើ​យានយន្ត គ្រឿងបន្លាស់​យានយន្ត ឱសថ និង​ផលិតផល​ដទៃ​ទៀត​ផង​ដែរ​កាលពី​ដើមឆ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ