ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជា​ការពារ​ភូមិ​ម្នាក់​​ធ្វើ​អត្តឃា.ត​​ខ្លួន​ឯង​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ប្រជា​ការពារ​ភូមិ​ម្នាក់​ចងក​ធ្វើ​អត្តឃាតកម្ម​សម្លាប់​ខ្លួន​លើ​ដើម​ស្វាយ ព្រោះតែ​ជម្ងឺ​ប្រចាំ​កាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៤ តុលា ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មិន ហ៊ុ​ច…

ខេត្តកណ្ដាល ៖ ប្រជា​ការពារ​ភូមិ​ម្នាក់​ចងក​ធ្វើ​អត្តឃាតកម្ម​សម្លាប់​ខ្លួន​លើ​ដើម​ស្វាយ ព្រោះតែ​ជម្ងឺ​ប្រចាំ​កាយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៤ តុលា ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ មិន ហ៊ុ​ច ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មុខរបរ​ជា​កសិករ និង (​ប្រជា​ការពារ​ភូមិ​) មាន​ទីលំនៅ​ភូមិ​ពោធិ៍ធំ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ចំពោះ​វត្ថុ​តាង​បន្សល់​ទុក​នៅ​មាន​ខ្សែ​នីឡុង​ពណ៌​ស ប្រវែង​១​ម៉ែត្រ​៧​តឹក ។

ទាក់ទិន​ករណី​​ខាងលើ​នេះ តាម​ការ​បំភ្លឺ​ពី​អ្នកស្រី ស៊ុន ស្រូ​យ អាយុ​៤១​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ប្តី​របស់​គាត់​ធ្លាប់​មាន​ជំងឺ​បេះដូងប្រចាំ​កាយ ដែល​បាន​ដើរ​ព្យាបាល​ច្រើន​ពេទ្យ​ហើយ​នៅ​តែ​មិនជា​សះស្បើយ ហើយ​ក៏​ធ្លាប់​មាន​បំណង​ចង់​សម្លាប់​ខ្លួន​ច្រើន​ដង​ដែរ ថែម​ទាំង​ព្យាយាម​លេបថ្នាំ ក្នុង​អំឡុង​២​ទៅ​៣​ឆ្នាំ​មុន តែ​ត្រូវ​បាន​បងប្អូន និង​អ្នក​ជិតខាង​ដឹង ជួយ​ឃាត់​ទាន់​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៤ តុលា នេះ ប្តី​របស់​គាត់​បាន​ផឹកស្រា​ថ្នាំ​១​កែវ នៅផ្ទះ​លក់​ចាប់ហួយ​ក្នុងភូមិ រួច​បាន​ដើរ​ចេញ​វិញ ។ រហូត​ដល់​វេលា​ម៉ោង​៧​យប់ ស្រាប់តែ​មាន​អ្នក​ជិតខាង​ដើរ​រក​ត្រី​នៅ​ទន្លេ​ក្រោយ​ភូមិ​បាន​ប្រទះ​ឃើញ​មនុស្ស​ចងក លើ​ដើម​ស្វាយ​ជាប់មាត់​ទន្លេរ ហើយ​អ្នករក​ត្រី​នោះ​បាន​មក​ប្រាប់​អ្នក​ភូមិ​ថា មាន​មនុស្ស​ចងក​នៅ​លើ​ដើម​ស្វាយ ។

ពេល​នោះ​ក៏​នាំ​គ្នា​ទៅ​មើល ទើប​មានការ​ភ្ញាក់​ផ្អើ​ឆោឡោ ដឹង​ថា​ប្តី​របស់​គាត់​ចងក​សម្លាប់​ខ្លួន ។

បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ