ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកឧបករណ៍កាត់រថយន្ត​ទើបអាច​ទាញមនុស្ស​ចេញបាន ខណៈ២គ្រឿងពន្លះគ្នា​លើ​ផ្លូវ​ជាតិលេខ​​​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​កើតឡើង​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​បើក​បោះពួយ​ល្បឿន​លឿន​ជែង​រថយន្ត​ខាង​មុខ​ដែល​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត បាន​បុក​ចំ​ពីមុខ​រថយន្ត​កូរ៉េ បណ្តាល​ឲ្យ​រួញ​កាប៊ី​ន​កៀប​ជាប់​អ្នក​ជិះ​៣​នាក់ និង​រង​របួសធ្ងន់​៦​នាក់​ទៀត កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​កើតឡើង​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​បើក​បោះពួយ​ល្បឿន​លឿន​ជែង​រថយន្ត​ខាង​មុខ​ដែល​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត បាន​បុក​ចំ​ពីមុខ​រថយន្ត​កូរ៉េ បណ្តាល​ឲ្យ​រួញ​កាប៊ី​ន​កៀប​ជាប់​អ្នក​ជិះ​៣​នាក់ និង​រង​របួសធ្ងន់​៦​នាក់​ទៀត កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ។

រថយន្ត​បង្ក​ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​៣៦ ២-០៣២៣ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បើក​ខាង​ផ្លូវ​បញ្ច្រាសទិស បើកបរ​ដោយ​បុរស​ម្នាក់ បាន​រង​របួសធ្ងន់ ។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ២A-៤០៦៥ បើក​ពី​ជើង​ទៅ​ត្បូង ជិះ​គ្នា​ជិត​១០​នាក់​រង​របួសធ្ងន់​ចំនួន​៨​នាក់ ក្នុង​នោះ​ជាប់​ក្នុង​កាប៊ី​ន​៣​នាក់​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក ពណ៌​ស បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​វ៉ា​ជែង​រថយន្ត​ខាង​មុខ​ដែល​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ហើយ​មិន​បាន​បើក​ចូល​គន្លង​ខ្លួនឯង​វិញ​បាន​បើក​លើ​ផ្លូវ​បញ្ច្រាស ទើប​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​កន្លះ ពណ៌​ខៀវ ដែល​ជា​រថយន្ត​ដឹក​កម្មករ​រោងចក្រ ។

តែ​ពេល​កើតហេតុ​មិន​បាន​ដឹក​កម្មករ​រោងចក្រ​ទេ គឺ​ដឹក​កូនក្មួយ​ពី​ស្រុក​កំណើត​ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បើក​ពី​ជើង​ទៅ​ត្បូង ជិះ​គ្នា​៣​នាក់​ក្នុង​កាប៊ី​ន ស្រី​២​នាក់​និង​ប្រុស​ម្នាក់​ជា​អ្នក​បើករថយន្ត នឹង​ជា​ច្រើន​នាក់​ទៀត​ជិះ​នៅ​ខាងក្រោយ​រថយន្ដ​ត្រូវ​រថយន្ត​បង្ក​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រួញ​កាប៊ី​ន​កៀប​អ្នក​ជិះ​ខាង​មុខ​៣​នាក់​ក្នុង​រថយន្ត​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១​យក​ឧបករណ៍​មក​កាត់​រថយន្ត ទើប​អាច​យក​អ្នករបួស​ចេញ​បាន ដើម្បី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ រួម​ទាំង​អ្នក​របួស​៥​នាក់​ទៀត​ក៏ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដែរ ។

ចំណែក​អ្នក​បើករថយន្ត​បង្ក​ម្នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល តែ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ការិ
យាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ