ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាធិ​ជា​ឱសថ​បំបាត់​ភាព​តានតឹង​ផ្លូវ​កាយ ផ្លូវចិត្ត

5 ឆ្នាំ មុន

ការ​តាំងសមាធិ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​មាន​ភាព​ធូរស្រាល ហើយ​វា​ក៏​អាច​បំបាត់​ភាព​តាន​តឹង​ខាង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ដែរ ។ ដើម្បី​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​រឿង​នេះ សូម​ណែនាំ​នូវ​វិធី​ដូច​ខាងក្រោម​៖ ១-​ផ្ចង់អារម្មណ៍​ទៅ​លើ​ការ​ដកដង្ហើម ជ្រៅ​ៗ និង យឺត​ៗ…

ការ​តាំងសមាធិ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​មាន​ភាព​ធូរស្រាល ហើយ​វា​ក៏​អាច​បំបាត់​ភាព​តាន​តឹង​ខាង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ដែរ ។ ដើម្បី​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​រឿង​នេះ សូម​ណែនាំ​នូវ​វិធី​ដូច​ខាងក្រោម​៖

១-​ផ្ចង់អារម្មណ៍​ទៅ​លើ​ការ​ដកដង្ហើម ជ្រៅ​ៗ និង យឺត​ៗ ។

២-​ចូរ​ផ្តោតអារម្មណ៍​ទៅ​លើ​ការ​បន្ធូរ​អារម្មណ៍ គ្រប់កន្លែង​នៃ​រាង​កាយ ។

៣-​ចូរ​ធ្វើការ​បន់ស្រន់ ធម្មតា​ៗ​ម្តង​ហើយ​ម្តងទៀត ។

៤-​ចូរ​តាំងសមាធិ​ដូច​ការ​ដែល​អ្នក​ដើរ ដោយ​ផ្ចង់អារម្មណ៍​ទៅ​លើ​ជំហាន យឺត​ៗ នីមួយ​ៗ ចៀស​ជាង​គិត​ទៅ​លើ​គោលដៅ​ដែល​អ្នក​ដើរ ។

៥-​ចូរ​អាន​អ្វីមួយ​ដោយ​ផ្តោត​ទៅ​លើ​អត្ថន័យ​ផ្ទាល់ខ្លួន ។ ចូរ​ស្តាប់​ចម្រៀង​ដែល​មាន​ភ្លេង​ស្រទន់​ៗ

៦-​ចូរ​ផ្តោតអារម្មណ៍​ទៅ​លើ​ការ​ដឹងគុណ សេចក្តី​អាណិត និង​ស្រឡាញ់​ទៅ​លើ​មនុស្ស​ពិសេស​ណា​ម្នាក់ សត្វ ឬ​របស់​អ្វីមួយ​(​ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ