ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់​បងប្អូន​ឯង​ក្លាយជា​ឃាតក​ឃោ​ឃៅ ផ្តាច់ជីវិត​ឪពុក និង​កូន​២​នាក់​​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ និង​ខ្លោចចិត្ត​ណាស់​ដោយ​មនុស្ស​ចំនួន​០៣​នាក់​មាន​ឪពុក និង​កូនប្រុស​២​នាក់​ស្លាប់​ក្រោម​ផ្លែកាំបិត​ខ្វែវ​របស់​ជន​ប្រមឹក​ម្នាក់​ក្នុង​ជម្លោះ​ផឹកស៊ី ។ ហេតុ​ការ​ណ៏នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​ថ្មកែវ…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​អាណិតអាសូរ និង​ខ្លោចចិត្ត​ណាស់​ដោយ​មនុស្ស​ចំនួន​០៣​នាក់​មាន​ឪពុក និង​កូនប្រុស​២​នាក់​ស្លាប់​ក្រោម​ផ្លែកាំបិត​ខ្វែវ​របស់​ជន​ប្រមឹក​ម្នាក់​ក្នុង​ជម្លោះ​ផឹកស៊ី ។ ហេតុ​ការ​ណ៏នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​ថ្មកែវ ជុំ​ត្រប់ ស្រុក​បា​ធា​យ ។

លោក​វរ​សេនី​យ៏​ឯក សំ ណា​ល់ អធិការ​នគរបាល​ស្រុក​បា​ធា​យ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការ​ណ៏​នោះ​មាន ទី​១-​ឈ្មោះ នី ណុ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​, ទី​២-​ឈ្មោះ ណុ​ន ឆ​វ័ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ ណុ​ន វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ហេតុតែ​ម្តង ។ ចំណែក​ជន​ដៃដល់​កំណាច​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ឈ្មោះ ឯម ភៀន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​នឹង​ជន​រង​គ្រោះ​ដែរ ។

អធិការ​នគរបាល​ស្រុក​បា​ធា​យ​ប្រាប់​បន្ត​ថា មុន​ហេតុ​ការ​ណ៏​កើតឡើង​នោះ​កូនប្រុស​បង​ដែល​ស្លាប់ឈ្មោះ ណុ​ន វី ផឹកស៊ី​នៅផ្ទះ​រប​ស់បុរសជន​ដៃដល់​បន្ទាប់​ពី​ស្រា​.​ស​ចូលខ្លួន​មក​ក៏​មាន​ទំ
នា​ស់​កើតឡើង​ដោយ​បុរស​ឈ្មោះ ភៀន យក​កាំបិត​ខ្វែវ​មក​កាប់​ត្រូវ​លើ​រាង​កាយ​របស់​ឈ្មោះ វី បណ្តាល​ឲ្យ​រង​របួសស្រាល ។

បន្ទាប់ពីនោះ​ក៏​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​បាន​ហៅ​ឪពុក និង​ប្អូនប្រុស​របស់​ខ្លួន​មក​ដល់​ដោយ​មាន​ពូថៅ និង​ដំបង ដើម្បី​តាម​រករឿង​អ្នក​កាប់​វិញ​តែ​មិន​ទាន់​នឹង​បានធ្វើ​អី​ផង​នោះ​ក៏​ត្រូវ​បាន​បុរស​នោះ​បាន​កាប់​ប្រហារ​មក​០៣​នាក់​ឪពុក និង​កូនប្រុស​២​នាក់​បណ្តាល​ឲ្យស្លាប់​នៅ​នឹង​កន្លែង​ភ្លាម​ៗ​ចំនួន​២​នាក់​គឺ​ឪពុក និង​កូនប្រុស​ពៅ ។ ចំណែក​កូនប្រុស​បង​អាយុ​២២​ឆ្នាំ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក៏​បាន​ស្លាប់​តាម​ក្រោយ​ទៀត ។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ​ដោយ​មាន​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត លោក​ឧត្តម​សេនី​យ៏​ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ​ក៏​បាន​ដឹកនាំ​កម្លាំង​មក​ជា​ច្រើន​នាក់​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ចាប់​ជនល្មើស​នោះ​ផង​ដែរ ។

លោក​អធិការ​នគរបាល​ស្រុក​បា​ធា​យ​បញ្ជាក់​ថា ជនល្មើស​ដែល​បាន​ក្លាយជា​ឃាតក​ត្រូវជា​ប្អូនថ្លៃ​របស់​បុរស​ដែល​ស្លាប់​ឈ្មោះ នី ណុ​ន (​ប្រពន្ធ​នឹង​ប្រពន្ធ​បងប្អូន​បង្កើត​) ជំនាញ​កំពុង​តែ​បំពេញ​សំណុំ​រឿង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ចោទប្រកាន់​ពី​បទមនុស្សឃាត​ដោយ​ចេតនា​ដែល​អាច​ប្រឈម​នឹង​ទោស​មួយ​ជីវិត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ