ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ច្រើន​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ចំនួន​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ នៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​បង្ហាញ​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់ ក្រោយ​ពី​ធ្វើការ​បង្ក្រាប​បាន​ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ដែល​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​លួច…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ នៅ​អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​បង្ហាញ​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់ ក្រោយ​ពី​ធ្វើការ​បង្ក្រាប​បាន​ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ដែល​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​លួច ឆក់ និង​ពាក់ព័ន្ធ​ថ្នាំ​ញៀន ។

តាម​ប្រភព​ពី​នគរបាល​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃនេះ​ដែរ កម្លាំង​នគរបាល​នៃ​អធិការ
ដ្ឋាន​ខណ្ឌ​ដូន ពេញ បាន​ធ្វើការ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​សរុប​ចំនួន​១១​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៤​នាក់ ដែល​កម្លាំង​មាន​សមត្ថកិច្ច​របស់​លោក​បាន​ធ្វើការ​បង្ក្រាប​បាន​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​។

ក្រៅពី​ការ​ចាប់​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១១​នាក់​ខាងលើ​នេះ​ដែរ កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ចំនួន​៤​គ្រឿង ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​២​ដើម ស្លាក​លេខ​ម៉ូតូ​ចំនួន​២ ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ផង​។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ដែរ​ថា ការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ឡើង​ចំនួន​៣​ករណី​ផ្សេង​ៗ​គ្នា ក្នុង​នោះ​មាន ករណី​ទី​១-​គឺជា​ករណី​លួច​ម៉ូតូ ដោយ​មាន​ចំនួន​២​ករណី​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ (​ស្រី​១​នាក់​) ករណី​ទី​២-​ជា​ករណី​គ្រឿងញៀន ដោយ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់ (​ស្រី​៣​នាក់​) និង​ករណី​ទី​៣-​ជា​ករណី​ឆក់ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ផង​ដែរ​។

ដោយ​កម្លាំង​របស់​លោក​បាន​ធ្វើការ​បង្ក្រាប​បាន​នៅ​តាម​បណ្តារ​សង្កាត់​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្នុងភូមិ សាស្ត្រ​របស់​លោក​ជា​បន្តបន្ទាប់​គ្នា ហើយ​ក្រុម​ជនសង្ស័យ​ទាំងនេះ​ក៏​នឹង​ប្រឈម​មុខ​ទៅ​នឹង​ការ​អនុវត្តន៍​ច្បាប់​ទៅ​តាម ទោស​កំហុស​រៀង​ៗ​ខ្លួន​ផង​ដែរ​។

ជា​ចុង​ក្រោយ​លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១១​នាក់​ខាងលើ ដែល​កម្លាំង​របស់​លោក​ធ្វើការ​បង្ក្រាប​បាន កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ