ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំគប់កញ្ចក់…ឡានណាដែលបើកឈ្លើយៗ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ថា មាន​ក្មេង​ទំនើង​២​ក្រុម ​បាន​ធ្វើសកម្មភាព ​គប់​កញ្ចក់​រថយន្ត​ពេល​យប់​នៅ​ចំណុចផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី លោក​ឧត្តមសេនីយ៍ទោ​អាត់…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​ថា មាន​ក្មេង​ទំនើង​២​ក្រុម ​បាន​ធ្វើសកម្មភាព
​គប់​កញ្ចក់​រថយន្ត​ពេល​យប់​នៅ​ចំណុចផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​នគរ បាល​ស្រុក​នេះ ធ្វើការ​ស្រាវជ្រាវ​ចាប់​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ មក​ផ្តន្ទាទោស​បានជា​បន្តបន្ទាប់​ចំនួន​៤​នាក់ និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្សពួក​គេ​ផ្សេង​ទៀត ដោយ​មិន​ទុក​ឲ្យ​បង្ក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តទៅ​ទៀត​ឡើយ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គលបុរី​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​៤ ខែតុលា​កន្លង​ទៅ មាន​ករណី​ក្មេង​ទំនើង​ចំនួន​២​ក្រុម បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​ ដែល​កំពុង​ធ្វើ​ដំណើ​រ​តាម​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ។

ក្រោយ​ពី​មាន​សកម្មភាព​ដ៏​ព្រហើន​នេះ លោកឧត្តមសេនីយ៍ទោ​ស្នងការបាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរ បាល​ស្រុក​មង្គលបុរីធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​បង្ក្រាប​ក្មេង​ទំនើង​ទាំង​២​ក្រុម​ចាប់​បាន​ចំនួន​៤​នាក់ ក្នុង​ចំណោម​បក្សពួក​គេ​ទាំងអស់​១០​នាក់ ។ ក្មេង​ទំនើង​ដែល​ចាប់​បាន​៤​នាក់​នេះ មាន​៣​នាក់​ស្ថិត​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា​គឺ ១-​ឈ្មោះ ហេង ឈី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ អឿ​ង សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កោះ​កែវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី និង​៣-​ឈ្មោះ ដែន ដា​និ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ។ ចំណែក​ម្នាក់​ទៀត នៅ​ក្នុង​ក្រុម​ផ្សេង​ឈ្មោះ សំ ប៊ុ​ន​លឹ​ក ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កោះ​កែវ ឃុំ​ប្ញ​ស្សី​ក្រោក ។

លោក​អធិការ​បញ្ជាក់​ថា តាម​ចម្លើយ​របស់ឈ្មោះ ហេង ឈី​ត ថា មូលហេតុ​ដែល​ពួក​គេនាំ​គ្នា​គប់​រថយន្ត​កំពុង​ធ្វើ​ដំណើរ​នេះ គឺ​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៥ឈ្លើយ​ៗ​ពេក ហើយ​ក្រោយ​ពី​ពួក​គេ​គប់​នៅ​កន្លែងផ្លូវ​រថភ្លើង​ ហើយក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​គប់​រថយន្ត​ដែល​ឈប់​ចត​នៅ​មុខ​ផ្ទះ​មេ​ភូមិ​សាលា​ដែង​ទៀតរួច​នាំ​គ្នា​គេចខ្លួន ។

លោក​វរសេនីយ៍ឯក ខែ​ម សុ​ភ័​ណ នាយ​កា​រិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បញ្ជាក់​ថា ក្មេង​ទំនើង​៣​នាក់​ គឺ​ឈ្មោះ ហេង ឈី​តឈ្មោះ ដែន ដា​និ​ច និង​ឈ្មោះ សំ ប៊ុ​ន​លឹ​កត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី១២ ខែតុលា ។ ដោយឡែក ​ឈ្មោះ អឿ​ង សំណាង ដែល​ឃាត់​ក្រោយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ។ ចំពោះបក្សពួក​ផ្សេង​ទៀត​ដែល​កំពុង​គេចខ្លួន សមត្ថកិច្ចបន្ត​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន ដោយ​មិន​ទុក​ឲ្យ​ពួក​គេ​គេ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​ទំនើងចិត្ត​ឡើយ ៕

អត្ថបទសរសេរ ដោយ