ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ចត​មិន​ទាន់​ស្រួលផង ​បុក​រះ​មនុស្ស​ស្លា.ប់​ របួស​ជាច្រើន (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​បាន​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាង​តិច​៣​នាក់​ ​ក្នុង​នោះ​មាន​កុមារ​ម្នាក់​ផង​​ត្រូវបាន​ស្លាប់ ហើយ​មនុស្ស​៨​នាក់​ទៀត​រង​របួស ខណៈ​ពេល​យន្តហោះ​ធុន​ CESSNA​ មួយ​គ្រឿង​​បាន​បុក​រះ​មនុស្ស​១​ក្រុម កាលពី​ថ្ងៃ​ទី​១៤​…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​បាន​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាង​តិច​៣​នាក់​ ​ក្នុង​នោះ​មាន​កុមារ​ម្នាក់​ផង​​ត្រូវបាន​ស្លាប់ ហើយ​មនុស្ស​៨​នាក់​ទៀត​រង​របួស ខណៈ​ពេល​យន្តហោះ​ធុន​ CESSNA​ មួយ​គ្រឿង​​បាន​បុក​រះ​មនុស្ស​១​ក្រុម កាលពី​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០១៨ នៅ​ព្រ​លាន​យន្តហោះ ​HESSE ​នា​ភាគ​កណ្ដាល​ប្រទេស​អា​ល្លឺ​ម៉ង់​។

ដោយ​ដកស្រង់​តាម​សម្ដី​ប៉ូលិស ទីភ្នាក់ងារ​ព័ត៌មាន​អា​ល្លឺ​ម៉​ង់ ​DPA​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា មនុស្ស​ទាំងនេះ​ស្ថិត​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ ហើយ​ត្រូវ​បុក​រះ​ដោយ​យន្តហោះ​នោះ​​ នៅ​ពេល​ប៉ុនប៉ង​ចុះ​ចត​មិន​បាន​សម្រេច​។ ចំណែក​​អ្នក​បើក​យន្តហោះ​ពុំ​រង​របួស​ឡើយ​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយរបស់​​ប៉ូលិស​និយាយ​ឱ្យដឹង​ថា ខណៈ​ពេល​ចុះ​យន្តហោះ​នេះ​បាន​បុក​រះ​មនុស្សជា​​ច្រើន​នាក់​នៅ​ក្បែរ​ព្រ​លាននោះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣​នាក់ ​ហើយ​៨​នាក់​ទៀត​រង​របួស​​ផង​ដែរ ៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ hrfernsehen

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ