ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​ដឹក​សំរាម​​ខូច ​មិន​អាច​ទៅ​មុខ​រួច ទើបបោះ​សំរាម​ចោល​​ខ្លះ…

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ក្រោយ​ពី​ធ្លាយ​វី​ដេ​អូ​មួយបង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់​បាន​យក​ថង់​សំរាម​ជា​ច្រើន​ទៅ​បោះ​ចូល​ព្រែក តាម​ចន្លោះ​ប្រហោង​បង្កាន់ដៃស្ពានដែក​ប៉ាក់​ខ្ល​ង ក៏​ធ្វើ​ឱ្យ​មហាជន​ក្នុង​បណ្តាញ​សង្គម​មានការ​ខឹងសម្បា​បុរស​នោះ​យ៉ាង​ខ្លាំង​ដោយ​នាំ​គ្នា​ស៊ែរ​វី​ដេ​អូ និង​ស្រែក​រក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ជា​បន្ទាន់​ កាលពី​ថ្ងៃ​ទី​១២ តុលា ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣…

ខេត្តកោះកុង ៖ ក្រោយ​ពី​ធ្លាយ​វី​ដេ​អូ​មួយបង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់​បាន​យក​ថង់​សំរាម​ជា​ច្រើន​ទៅ​បោះ​ចូល​ព្រែក តាម​ចន្លោះ​ប្រហោង​បង្កាន់ដៃស្ពានដែក​ប៉ាក់​ខ្ល​ង ក៏​ធ្វើ​ឱ្យ​មហាជន​ក្នុង​បណ្តាញ​សង្គម​មានការ​ខឹងសម្បា​បុរស​នោះ​យ៉ាង​ខ្លាំង​ដោយ​នាំ​គ្នា​ស៊ែរ​វី​ដេ​អូ និង​ស្រែក​រក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ជា​បន្ទាន់​ កាលពី​ថ្ងៃ​ទី​១២ តុលា ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា យោង​តាម​ផេ​ក​របស់​រដ្ឋបាល​ខេត្តកោះកុង ត្រូវ​បាន​បង្ហាញ ដោយ​រក​ឃើញ​បុរស​ខាងលើ​នាំ​មក​ធ្វើការ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​ស្ថិត​នៅ​ទីតាំង​បោះចោល​សំរាម​នោះ ក្នុង​នោះ​មាន​អាជ្ញាធរ​ស្រុក​មណ្ឌល​សីមា កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ផង​ដែរ ។

បុរស​ម្នាក់​ដែល​បោះ​សំរាម​ចោល​ក្នុង​ព្រែ​កកោះ​យ៉ ខេត្តកោះកុង បាន​សារភាព​កំហុស និង​សុំ​ទោស​ជា​សាធារណៈ​ពី​កំហុសឆ្គង​របស់​ខ្លួន​ដែល​បាន​បោះ​សំរាម ពីលើ​ស្ពាន​ចូល​ក្នុង​ព្រែ​កកោះ​យ៉ កាលពី​ថ្ងៃ​ទី​១២ ខែតុលា ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​ គឺ​មានឈ្មោះ សាយ សា​រុត ជា​អ្នក​ប្រមូល​សំរាម​នៅ​ផ្សារ​ប៉ាក់​
ខ្ល​ង ស្រុក​មណ្ឌល​សីមា ។

បុរស​រូប​នេះ​បាន​សារភាព​និង​ទទួលស្គាល់​កំហុស ដែល​ខ្លួន​បាន​ប្រព្រឹត្ត ​ក្រោយ​ពី​បាន​ធ្វើការ​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌល​សីមា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នៅ​ចំពោះ​មុខមន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​និង​អាជ្ញាធរ​ស្រុក ។

បុរស​រូប​នេះ​បាន​បញ្ជាក់​ថា កាលដែល​ខ្លួន​បោះ​សំរាម​ចោល​ខ្លះ​ ដោយសារ​តែ​ម៉ូតូ​ដឹក​សំរាម​របស់​ខ្លួន​ខូច ​និង​មិន​អាច​អូស​សំរាម​ទៅ​មុខ​រួច ហេតុ​ដូច្នេះ​ត្រូវ​បោះ​សំរាម​ចោល​ខ្លះ ។ លោក សាយ សា​រុត បាន​ទទួលស្គាល់​ថា​ ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​និង​ទទួលស្គាល់​កំហុស​នេះ ព្រមទាំង​សន្យា​ថា​ មិន​ធ្វើ​ដូច្នេះ​ទៀត​ឡើយ ។ បុរស​ម្នាក់​ដែល​បោះ​សំរាម​ចោល​ក្នុង​ព្រែ​កកោះ​យ៉បាន​សារភាព​កំហុស និង​សុំ​ទោស​ជា​សាធារណៈ​ពី​កំហុសឆ្គង​របស់​ខ្លួន​សុំ​លែង​ហ៊ាន​ប្រព្រឹត្ត​អាក្រក់​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ