ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អាវុធហត្ថ​ស្ម័គ្រចិត្ត​ម្នាក់​ជួប​គ្រោះ​អកុសល​លើ​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទាំង​ផ្លូវ​ងងឹត​ផង​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ នៅ​ចំណុច​ក្បែរ​នឹង​រោងចក្រ​ម៉ែ​ន​សា​រុន ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ភ្នៅ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទាំង​ផ្លូវ​ងងឹត​ផង​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ នៅ​ចំណុច​ក្បែរ​នឹង​រោងចក្រ​ម៉ែ​ន​សា​រុន ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ព្នៅ​ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​រុន នី​រឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អាវុធហត្ថស្ម​័គ្រចិត្ត​នៅ​ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត​នៅ​ភូមិ​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ១-១២៣៤ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ទើបតែ​ចេញ​មក​ពី​ផ្ទះ​នៅ​ឯ​ព្រែក​តា​ទែន​គោលបំណង​ជិះ​ម៉ូតូ​ទៅ​សំរាក​នៅ​កន្លែងធ្វើការ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ដោយសារ​តែ​ជន​រង​គ្រោះ​ស្រវឹង​គួប​ផ្សំ​នឹង​ផ្លូវ​ងងឹត​ផង​នោះ​ទើប​រេ​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​អោយ​ហោះ​ផ្លោង​ទាំង​ម៉ូតូ​និង​មនុស្ស​ទៅ​បុក​នឹង​ថូផ្កា​ដែល​ដាក់​ដាំ​នៅ​លើ​សួនច្បារ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​តែ​ម្តង ចំណែក​ម៉ូតូ​វិញ​រង​ការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ចំណែកឯ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ