ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​ទាំង​ព្រឹក​ក្រោយ​មាន​គេ​ជិះ​កាត់​អើត​ឃើញ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​ព្រឹក​នេះ​មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ក្នុង​អូរ​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ប្រឡាយ​​អូរ​វែង…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នា​ព្រឹក​នេះ​មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​នៅ​ក្នុង​អូរ​មួយ​កន្លែង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ប្រឡាយ​​អូរ​វែង ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

 ​តាម​ប្រភព​បានឱ្យ​ដឹង​ថា សព​ដែល​គេ​ប្រទះ​ឃើញ​ក្នុង​ប្រឡាយ​អូរ​វែង​នោះ​មានឈ្មោះ ចិន រតនៈ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​លំនៅ​ភូមិ​ក្រោលគោ​ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ដោយ​​សព​ជន​រង​គ្រោះ​ខាងលើ​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ភ្ជុំបិណ្ឌ​មក​ម្ល៉េះ ហើយ​ក្រុម​គ្រួសារ​ក៏​បាន​តាម​រក និង​ប្តឹង​ទៅ​កាន់​សមត្ថកិច្ច​ផង​ដែរ ។​

ស្រាប់តែ​វេលា​កើតហេតុ​ខាងលើ​មាន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​អើត​មើលទៅ​ក្នុង​ប្រឡាយ​ក៏​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​តែ​ម្តង និង​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ផង​ដែរ ។​

បើ​តាម​សមត្ថកិច្ច និង​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​អាច​ស្រវឹងស្រា​ធ្លាក់​ក្នុង​ទឹក​ប្រឡាយ​លង់ទឹក​ស្លាប់ ហើយ​គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​សតិ​មិន​ប្រក្រតី​តែងតែ​ផឹកស្រា​ស្រវឹង​ខួប​ជា​ប្រចាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ