ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នេះ​ម៉េច​ក៏​ចឹ​ង​ទៅ​វិញ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​នៅ​តាម​ផ្លូវ បណ្តាល​ឲ្យ​បាក់ដៃ​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ នៅ​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្តុ​ប​ទំនុប​កប់​ស្រូវ ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ​វាយ​ប្រពន្ធ​មានឈ្មោះ​ថោ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​នៅ​តាម​ផ្លូវ បណ្តាល​ឲ្យ​បាក់ដៃ​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ នៅ​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្តុ​ប​ទំនុប​កប់​ស្រូវ ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​វាយ​ប្រពន្ធ​មានឈ្មោះ​ថោ ឃុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​រំលិច ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។ មាន​ប្រពន្ធ​ឈ្មោះ​ពៅ ហ៊ួ​យ អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​រំលិច ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​យោធា​ម្នាក់​ដែល​កំពុង​ហូប​បាយ​ជាមួយ​គ្រួសារ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​បានឃើញ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ខាងលើ​កំពុង​ឈ្លោះប្រកែក​គ្នា​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ហើយ​ឃើញ​បុរស​ម្នាក់​ខាងលើ​បាន​វាយ​ស្ត្រី​ជា​ប្រពន្ធ​បណ្តាល​ឲ្យ​បាក់ដៃ​ម្ខាង​នឹង​វាយ​ម៉ូតូ​នារី​ជា​ប្រពន្ធ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​មក​ឃាត់​ជនសង្ស័យ​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ទៅ​ដល់​កន្លែង​កើតហេតុ​មិនឃើញ​ជន​រង​គ្រោះជា​ប្រពន្ធ​នោះ​ឡើយ គ្រាន់តែ​ដឹង​ថា ប្រពន្ធ​ទៅ​ប្តឹង​បាត់​ហើយ តែ​មិនឃើញ​ជន​រង​គ្រោះជា​ប្រពន្ធ​មក​ប្តឹង​ទេ ។

ចំណែកឯ​ជនសង្ស័យ​ដែល​វាយ​ប្រពន្ធ​សមត្ថកិច្ច​បាន​សួរនាំ​បុរស​ខាងលើ​បាន​សារភាព​ថា គាត់​មិន​បាន​វាយ​ប្រពន្ធ​នោះ​ទេ​ខឹង​ពេក​វាយ​តែ​ម៉ូតូ​តិចតួច​ទេ ហើយ​ប្រពន្ធ​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​បាត់​ដែរ​ហើយ សូ​ម្បី​លេខ​ទូរស័ព្ទ​ក៏​មិន​មាន​ប្រើ​ដែរ ។ បន្ទាប់​មក​បុរស​ខាងលើ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​បងប្អូន ដើម្បី​ធានា​ទៅ​វិញ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ឲ្យ​សម្រាក​នៅ​ប៉ុស្តិ៍​នគរបាល​មួយ​យប់​សិន​ចាំ​មាន​បងប្អូន និង​ក្រុម​គ្រួសារ​មក​ធានា​ទើប​ឲ្យ​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ