ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងកូនពេកឪពុកបង្កើត បាន​យក​ថ្មសំលៀង​កាំបិតវាយ​សម្លា.ប់​កូន

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី មាន​ករណី​ឃាតកម្ម​នៅ​ភូមិ​ព្រិច ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ បង្ក​ដោយ​ឪពុក​បាន​យក​ថ្មសំលៀង​កាំបិត​វាយ​ក្បាល​កូនបង្កើត បណ្តាល​ឲ្យ​ស្លាប់…

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី មាន​ករណី​ឃាតកម្ម​នៅ​ភូមិ​ព្រិច ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ បង្ក​ដោយ​ឪពុក​បាន​យក​ថ្មសំលៀង​កាំបិត​វាយ​ក្បាល​កូនបង្កើត បណ្តាល​ឲ្យ​ស្លាប់ ព្រោះតែ​ខឹង​កូន​ប្រើប្រាស់​គ្រឿងញៀន និយាយ​មិន​ស្តាប់ និង បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងផ្ទះ​ទៀត​ផង​។

ជនសង្ស័យ​ជា​ឃាតក​ប្រើ​ថ្មសំលៀង​កាំបិត​វាយ​សម្លាប់​កូន​ឈ្មោះ រាល ពៅ អាយុ​៤៥​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ឆុ​ន សុវណ្ណ ហៅ​ម៉ឺ​យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រិច ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនសង្ស័យ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ