ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បង្សុកូល​ឧទ្ទិស​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

សាធារណរដ្ឋ​កូរ៉េ ៖ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុ​ង ឌី​ម៉​ង់ ព្រមទាំង​មន្ត្រី​ការទូត និង​បុគ្គលិក នា​ថ្ងៃអាទិត្យ…

សាធារណរដ្ឋ​កូរ៉េ ៖ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុ​ង ឌី​ម៉​ង់ ព្រមទាំង​មន្ត្រី​ការទូត និង​បុគ្គលិក នា​ថ្ងៃអាទិត្យ ៥​កើត ខែអស្សុជ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​ធ្វើ​ពិធី​បង្សុកូល ដើម្បី​ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ គម្រប់​ខួប​៦​ឆ្នាំ នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រ​អង្គ (១៥ តុលា ២០១២ -១៥ តុលា ២០១៨)​។

សូម​ដួង​ព្រះ​វិញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ទ្រង់​គង់​ប្រថាប់​ដោយ​សុខក្សេមក្សាន្ត​នាទី​ឋាន​ព្រះ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ លោក ឡុ​ង ឌី​ម៉​ង់ បាន​មាន​ប្រសាសន៍​ថា កូន ចៅ ចៅទួត​របស់​ព្រះ​អង្គ មិន​អាច​បំភ្លេច​ព្រះ​អង្គ​បាន​ទេ​…!​។ ទូលព្រះបង្គុំ​យើងខ្ញុំ​ទាំងអស់​គ្នា នៅ​កូរ៉េ​បាន​ថ្វាយ​ព្រះរាជ​មហាកុសល ដល់​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ​បរម​រតន​កោដ្ឋ ក្នុង​ខួប​៦​ឆ្នាំ ដែល​ព្រះ​អង្គ​យាង​សោយ​ព្រះ​ទីវ​ង្គ​ត ដោយ​ក្តី​អាឡោះអាល័យ​បំផុត​។

សូម​ក្រាប​ថ្វាយ​ព្រះរាជ​កុសល ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​យាង​ទៅ​សោយសុខ​នៅ​ឋាន​សួគ៌ា និង​សូម​កម្ពុជា​ទទួល​បាន​តែ​សុខ​សន្តិភាព វិបុលភាព និង​រីក​ចម្រើន​ជា​និច្ច​និរន្តរ៍ ក្នុង​ឱកាស​គម្រប់​ខួប​៦​ឆ្នាំ នៃ​យាង​សោយ​ទិវង្គត របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ នរោត្ដម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ