ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ឃាតករ​កា.ប់សម្លា.ប់​ឆ្មាំ​ការពារ​កៅស៊ូ​នៅ​ស្រុក​ត្បូងឃ្មុំ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​នូវ​ទីបំផុត​ជនសង្ស័យ​ជា​ឃាតករ ចំនួន​២​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បាន​ហើយ នឹង​បាន​នាំ​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៤ តុលា ២០១៨ រង់ចាំ​ការ​វិនិច្ឆ័យ​តាម​ក្រោយ…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​នូវ​ទីបំផុត​ជនសង្ស័យ​ជា​ឃាតករ
ចំនួន​២​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បាន​ហើយ នឹង​បាន​នាំ​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត នា​រសៀល​ថ្ងៃ​ទី​១៤ តុលា
២០១៨ រង់ចាំ​ការ​វិនិច្ឆ័យ​តាម​ក្រោយ ។

ដែល​ក្រុម​នេះ​បាន​សម្លាប់​ទៅ​លើ​ប្រធាន​ឆ្មាំ​ការពារ​ចម្ការ​កៅស៊ូ​មូលដ្ឋាន​ច្រាប​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់ ឈ្មោះ ប៊ិ​ន ម៉េ​ង​ស៊ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ត្រង់​ចំនុច ឡូត៍​កៅស៊ូ​លេខ 8.17A ក្នុងភូមិ​6.16 ឃុំ​គរ ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​០៧ តុលា ២០១៨ ដោយ​មាន​ស្នាម​កាប់​ត្រូវ​រាង​កាយ​ចំនួន​០៤​កន្លែង ក្នុង​នោះ​ក្បាល​១​កន្លែង .​ក​១​កន្លែង ដងខ្លួន​១​កន្លែង និង​ជើង​១​កន្លែង ។

លោក​វរសេនីយ៍ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា
ជនសង្ស័យ​ជា​ឃាតករ​២​នាក់​នោះ​មាន​១-​ឈ្មោះ ឡី ស្នែ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ខ្មែរ​អ៊ិ​ស្លា​ម ភូមិ​វាល​ឃ្មុំ
ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ២-​ឈ្មោះ លី ម៉ា​ហុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ទឹក​ចេញ ឃុំ​គរ ស្រុក​ជាមួយ
គ្នា ។ ដែល​ការ​ចាប់ខ្លួន​នេះ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើង​នៅ​ថ្ងៃ​ទី​១១ តុលា​នេះ ក្រោយ​ពី​បាន​សួរនាំ​ក៏​ឆ្លើយ​សារភាព​ពិតជា​បាន​សម្លាប់​អ្នក​រង​គ្រោះ​ខាងលើ​ពិតមែន ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ តុលា​នេះ ត្រូវ​បាន​លោក ឡុ​ច ឡៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម ប្រព្រឹត្តិ​នៅ​ភូមិ​៦,១៦ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​០៦ តុលា ២០១៨ កន្លង​ទៅ ។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន​ស្នងការ​រង​នគរបាល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ឃាត
ករទាំង​២​នាក់​ខាងលើ បាន​ព្រួត​គ្នា​សម្លាប់​អ្នក​រង​គ្រោះ ព្រោះតែ​ខឹង​ដោយសារ​កន្លង​ទៅ​អ្នក​រង​គ្រោះ​ធ្លាប់​បាន​រាយការណ៍​ប្រាប់​ឲ្យ​សមត្ថកិច្ច​ចាប់​បក្សពួក​របស់​គេ​រឿង​ជួញដូរ​គ្រឿងញៀន ។ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​នោះ​ក៏​បាន​អន្ទង​អ្នក​រង​គ្រោះ ឲ្យ​ទៅ​កន្លែង​ស្ងាត់​ក្នុង​ចម្ការ​កៅស៊ូ រួច​ក៏​កាប់​ប្រហារ​តែ​ម្តង ។

គួរ​រំលឹក​ថា ក្រោយ​ពី​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​នោះ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​រាយការណ៍​មក​រូប​លោក និង​រាយការណ៍​បន្ត​ទៅ​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ដោយ​បាន​ចាត់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​មក​ពិនិត្យ​សព ដោយ​មាន​រួម​សហការ​ជាមួយនឹង​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​គរ​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា វត្ថុ​តាង​ដែល​បន្សល់​ទុក​នៅ
កន្លែង​កើតហេតុ​ក្នុង​នោះ​មាន​ដូច​ជា ម៉ូតូ​ហុងដា​ឌ្រី​ម C 125 ពណ៌​ខ្មៅ​មួយ​គ្រឿង ទឹក​ផ្លែ​ឈើ​០១​កេស
ដែល​ជា​របស់​អ្នក​ស្លាប់ ។ ប្រធាន​ឆ្មាំ​ការពារ​កៅស៊ូ​រូប​នេះ​កន្លង​មក​ធ្លាប់​បាន​ចាប់​ពលរដ្ឋ​ដែល​ចូល​មក
រើស​ជ័រកៅស៊ូ​ស្ងួត នៅ​តាម​ឡូត៍​កៅស៊ូ ហើយ​ត្រូវ​បាន​លោក ម៉េ​ង ស៊ា ធ្លាប់​បាន​ចាប់ធ្វើការ​អប់​រំជា​ហូរ
ហែរ​ផង​ដែរ ។ ហើយ​ត្រង់​ទីតាំង​ដែល​ស្លាប់​នេះ តាម​កា​រស​និ្ន​ដ្ឋា​ន​សព​អាច​ត្រូវ​បាន​ឃាតករ​ប្រើប្រាស់
អាវុធ​រឹង​ចុង​ស្រួច​វែង​កាប់​ប្រហារ​មក​លើ​អ្នក​រង​គ្រោះ​ស្លាប់ ចន្លោះ​ម៉ោង​៦​ល្ងាច​ទៅ​ម៉ោង​១២​យប់​ថ្ងៃ​ទី
០៦​តុលា ២០១៨ ត្រង់​ទីតាំង​ដែល​ស្លាប់​នេះ​ក៏​នូវ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​អ្នក​ស្លាប់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ