ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! បងប្អូន​បង្កើត២នាក់បាត់បង់ជីវិត​ក្នុងពេលតែមួយ​យ៉ាង​រន្ធត់​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្មេង​ប្រុស​ចំនួន​២​នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​បាន​លង់​​ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ជាទី​បំផុត​ហើយ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា ពេល​ដែល​ក្មេង​ប្រុស​ទាំ​២​នាក់​បាន​នាំ​គ្នា​ដើរ​យក​បាយ​ទៅ​អោយ​ជីតា​របស់​ពួក​គេ​ដែល​កំពុង​បោច​កំប្លោក​នៅ​មាត់បឹង លុះ​ពេល​យក​បាយ​អោយ​ជីតា​រួច ក្មេង​ប្រុស​ស្រី​ទាំង​៣​នាក់​ក៏​បាន​នាំ​គ្នា​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​ ដោយ​ក្មេង​ប្រុស​រងគ្រោះ​ដើរ​តាម​ផ្លូវ​កាត់​គឺ​ដើរ​ឆ្លង​ទឹក​ប្រឡាយ រួច​ក៏​លង់ទឹក​ស្លាប់​ទាំង​២​នាក់​តែ​ម្តង​ដោយ​គ្មាន​នរណា​អាច​ជួយ​នរណា​បាន​ឡើយ ។…

ខេត្តតាកែវ ៖ ក្មេង​ប្រុស​ចំនួន​២​នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​បាន​លង់​​ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​
ជាទី​បំផុត​ហើយ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា ពេល​ដែល​ក្មេង​ប្រុស​ទាំ​២​នាក់​បាន​នាំ​គ្នា​ដើរ​យក​បាយ​ទៅ​អោយ​ជីតា​របស់​ពួក​គេ​ដែល​កំពុង​បោច​កំប្លោក​នៅ​មាត់បឹង លុះ​ពេល​យក​បាយ​អោយ​ជីតា​រួច ក្មេង​ប្រុស​ស្រី​ទាំង​៣​នាក់​ក៏​បាន​នាំ​គ្នា​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​ ដោយ​ក្មេង​ប្រុស​រងគ្រោះ​ដើរ​តាម​ផ្លូវ​កាត់​គឺ​ដើរ​ឆ្លង​ទឹក​ប្រឡាយ រួច​ក៏​លង់ទឹក​ស្លាប់​ទាំង​២​នាក់​តែ​ម្តង​ដោយ​គ្មាន​នរណា​អាច​ជួយ​នរណា​បាន​ឡើយ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ តុលា ២០១៨ ស្ថិត​ក្នុងភូមិ​ព្រែ​ផ្តៅ ក ឃុំ​ព្រែ​ផ្តៅ ស្រុក​អង្គរ​បូ​រី​ខេត្តតាកែវ ។

លោក​វរសេនីយ៍ឯក ភី ឆុ​ន អធិការ​នគរបាល​ស្រុក​អង្គរ​បូ​រី​បានអោយ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​ហ៊ី​ម មក​រា ភេទ​ប្រុស អាយុ​១០​ឆ្នាំ ត្រូវជា​បង ចំណែក​ម្នាក់​ទៀត​ឈ្មោះ​ហ៊ី​ម បញ្ញា ភេទ​ប្រុស អាយុ​៨​ឆ្នាំ ត្រូវជា​ប្អូន ។ ក្មេង​រង​គ្រោះ​ទាំង​នាក់​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ដែល​មាន​ឪពុក​ឈ្មោះ​ហ៊ី​ម អៃ និង​ម្តាយ​ឈ្មោះ​សំ ភ​ក្រ័ ជា​ពលករ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ទុក​កូនប្រុស​ទាំង​២​នាក់​អោយ​យាយ​តា​ជា​អ្នក​មើលថែ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​នេះ ជីតា​បាន​ទៅ​បោច​កំប្លោក​នៅ​មាត់
បឹង លុះ​ពេល​យក​បាយ​ទៅ​អោយ​ជីតា​រួច ក្មេង​ប្រុស​រង​គ្រោះ​ទាំង​​២នាក់ និងក្មង​ស្រីម្នាក់​ក៏​នាំ​គ្នា​ដើរ​ត្រឡប់​មក​វិញ ពេល​ដើរ​ផុត​ពី​ជីតា​បាន​១០០​ម៉ែត្រ ដោយ​ក្មេង​ប្រុស​ទាំង​២​នាក់​នេះ​ក៏​នាំ​គ្នា​ដើរ​តាម​ផ្លូវ​កាត់ គឺ​ដើរ​ឆ្លង​ទឹក​ប្រឡាយ​ក៏​បណ្តាល​ឱ្យ​លង់ទឹក​ស្លាប់​២​នាក់តែម្តង​ ។

ចំណែក​ក្មេង​ស្រី​ម្នាក់​ត្រូវជា​ប្អូនបង្កើត​របស់​ក្មេង​ប្រុស​រង​គ្រោះ​ដែល​ទៅ​ជាមួយ​គ្នា​នោះ​មិន​បាន​ដើរ​ឆ្លង​ទឹក​ប្រឡាយនោះ​ទេ ហើយ​នៅ​ពេល​បាត់​ក្មេង​ប្រុស​ទាំង​២​នាក់​នោះ​យូរ​ពេក ក្មេង​ស្រី​ម្នាក់​នោះ​ក៏​បាន​ដើរ​យំ​ត្រឡប់​ទៅ​ប្រាប់​ជីតា​ដែល​កំពុង​បោច​កំប្លោក​វិញ​ដើម្បី​ប្រាប់​ជីតា​ឱ្យ​បានដឹង ។

ពេល​នោះ​ជីតា​ក៏​បាន​ផ្អើល​ឆោឡោ​ឡើង​ដឹង​ដល់​ប្រជា​ពល​​រដ្ឋ​ក្នុងភូមិ​បាន​នាំ​គ្នា​ចុះ​រាវរក​សពក្នុងទឹក​​ប្រឡាយ ​​ដើម្បី​យកសព​​ត្រឡប់​មក​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

នៅ​នោះ​ប៉ូលិស​ស្រុក​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សព​ក្មេង​ប្រុស​ទាំង​២​នាក់​ពិតជា​ស្លាប់​ដោយ​លង់​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ទៅ​អោយ​យាយ​តា​និង​សាច់ញាតិ​ធ្វើបុណ្យតាម​ប្រពៃណី​ ។

ទាក់ទិននឹង​ករណី​ដ៏រន្ធត់​ខាងលើ តើ​ឪ​ពុក​ម្តាយ​ដែល​កំពុង​តែ​ធ្វើការ​នៅ​ប្រទេស​ថៃ​ស្លុតចិត្ត​បែប​ណា​បើ​កូន​៣​នាក់​បាន​ស្លាប់​២​នាក់​ទៅ​ហើយ​នោះ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ