ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​មី​ងឡើងផ្ទះ​ឃើញ​ទាន់​នឹង​ភ្នែក ទើប​បែកធ្លាយ​៦​ដង​ហើយ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរ បាន​ចាប់ខ្លួន​បុរស​ជា​ឱ​ពុក​ចុង​ម្នាក់​ទៅ​តាម​ពាក្យ បណ្តឹង​​របស់​ស្ត្រី​ជា​ម្តាយ បន្ទាប់​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​កូនស្រី​ចុង អាយុ​១២​ឆ្នាំ​ម្នាក់​រហូត​បាន​ស​ម្រ​ច​ជា​ច្រើន​លើក​ច្រើន​សារ​។ អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី នួន…

ខេត្តក្រចេះ ៖ នគរបាល​ស្រុក​សំបូរ បាន​ចាប់ខ្លួន​បុរស​ជា​ឱ​ពុក​ចុង​ម្នាក់​ទៅ​តាម​ពាក្យ បណ្តឹង​​របស់​ស្ត្រី​ជា​ម្តាយ បន្ទាប់​ពី​ជន​នេះ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​កូនស្រី​ចុង អាយុ​១២​ឆ្នាំ​ម្នាក់​រហូត​បាន​ស​ម្រ​ច​ជា​ច្រើន​លើក​ច្រើន​សារ​។

អធិការរង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​សំបូរ លោក​វរសេនីយ៍ត្រី នួន សា​រិ​ន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឱ​ពុក​រូប​នេះ​ឈ្មោះ ហុ​ក ណា​រ៉េ​ត ហៅ​តឿ អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​ស្រែ​ស្បូវ ស្រុក​សំបូរ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៤ តុលា ទៅ​តាម​ពាក្យ​បណ្តឹង ស្ត្រី​ជា​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះជា​កូនចុង​អាយុ​១២​ឆ្នាំ ដែល​ជន​នេះ​បាន​ចាប់រំលោភ​នាង បាន​សម្រេច​រហូត​៦​ដង​។

បើ​តាម​លោក​អធិការរង​បញ្ជាក់​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះជា​កូនចុង​រូប​នេះ​មាន​បង ប្អូន​២​នាក់​នាង​ជា​កូនស្រី​បង ហើយ​ម្តាយ​ឱ​ពុក​នាង​បាន​លែងលះ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ សព្វថ្ងៃ​ស្ត្រី​ជា​ម្តាយ​បាន​យក​ជនសង្ស័យ​ធ្វើ​ជា​ប្តី និង​មានកូន​ប្រុស​ម្នាក់​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​កើតហេតុ ទី​១៣ តុលា ក្មេង​ស្រី​រង​គ្រោះ​នៅផ្ទះ​ជាមួយ​ប្អូន ខណៈ​ម្តាយ​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ​ឲ្យ​គេ​នៅ​ខាងក្រោយ​ភូមិ​។ ជនសង្ស័យ ជា​ឱ​ពុក​ចុង​រូប​នេះ​បាន​សំឡុត​ប្អូនប្រុស​នាង​ឲ្យ​ដេក និង​បាន​ធ្វើ​សកម្មភាព​រំលោភ​នាង បើ​ទោះបីជា​នាង​ប្រឹង​រើបំរះ តែ​ជន​នេះ​បាន​គំរាម​សម្លាប់ ហើយ​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​។ ពេល​ធ្វើ​សកម្មភាព​រំលោភ​រួច ស្រាប់តែមាន​ស្ត្រី​ជា​ម្តាយមីង​របស់​ក្មេង​ស្រី​រង​គ្រោះ​​ឡើង​មក​លើ​ផ្ទះ​ក៏​ឃើញ​ទាន់ ទើប​បែកធ្លាយ​ដល់​ស្ត្រី​ជា​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ ក៏​មានការ​ប្តឹង​មក​នគរបាល​មូលដ្ឋាន ទើប​ឈាន​ឲ្យ​មានការ​ចាប់ខ្លួន​។

តាម​ការ​សាកសួរ​ពី​នគរបាល ជនសង្ស័យ​ឆ្លើយ​សារភាព​ថា រូបគេ​ធ្លាប់​បាន ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​កូនស្រី​ចុង​អាយុ​១២​ឆ្នាំ​ម្នាក់​នេះ​ស​ម្រ​ចរ​ហូត​ដល់​ទៅ​៦​ដង​។ ហើយ​​រឿង​នេះ​ក៏​ទើប​បែកធ្លាយ​។ រាល់​សកម្មភាព​ចាប់រំលោភ​ទៅ​លើ​រូប​នាង​ជនសង្ស័យ​គឺ​តែងតែ​ប្រើ​ពាក្យ​គំរាមកំហែង​នាង ទើប​នាង​មិន​ហ៊ាន​យក​រឿង​នេះ​ប្រាប់​ទៅ​នរណា​ឲ្យ​ដឹង​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ