ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​គេ​ផ្តាសាយ តើ​អ្នក​គួរ​នៅ​ឆ្ងាយ​ពី​គេ​ចម្ងាយ​ប៉ុន្មាន?

5 ឆ្នាំ មុន

អាកាសធាតុ​ចេះ​តែ​ប្រែប្រួល​មិន​ឈប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គេច​ពី​ជំងឺ​ផ្តាសាយ​មិន​ងាយ​រួច​។ ជា​ពិសេស បើ​ទោះបីជា​ខ្លួនឯង​មិន​ឈឺ ក៏​ឃើញ​អ្នក​នៅ​ជុំវិញ​ខ្លួន​ជា​ច្រើន​ឈឺ​ដែរ​។ សំនួរ​សួរ​ថា តើ​យើង​គួរ​នៅ​ឆ្ងាយ​ពី​អ្នក​កើត​ជំងឺ​ផ្តាសាយ​នោះ​ចម្ងាយ​ប៉ុន្មាន ដើម្បី​កុំ​ឲ្យ​ឆ្លង? តាម​ប្រភព​ព័ត៌មាន Metro…

អាកាសធាតុ​ចេះ​តែ​ប្រែប្រួល​មិន​ឈប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គេច​ពី​ជំងឺ​ផ្តាសាយ​មិន​ងាយ​រួច​។ ជា​ពិសេស បើ​ទោះបីជា​ខ្លួនឯង​មិន​ឈឺ ក៏​ឃើញ​អ្នក​នៅ​ជុំវិញ​ខ្លួន​ជា​ច្រើន​ឈឺ​ដែរ​។ សំនួរ​សួរ​ថា តើ​យើង​គួរ​នៅ​ឆ្ងាយ​ពី​អ្នក​កើត​ជំងឺ​ផ្តាសាយ​នោះ​ចម្ងាយ​ប៉ុន្មាន ដើម្បី​កុំ​ឲ្យ​ឆ្លង?

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា យើង​គួរតែ​នៅ​ឆ្ងាយ​ពី​អ្នក​ឈឺ​ផ្តាសាយ​ចម្ងាយ​៦​ហ្វី​ត (​ក្បែរ​២​ម៉ែត្រ​) ដើម្បី​ការពារ​ខ្លួន​នៅ​ពេល​ពួក​គេ​កណ្តាស​។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ​របស់​សហរដ្ឋអាមេរិក (CDCP) បាន​ប្រកាស​លើ​គេហទំព័រ​របស់​ខ្លួន​ថា​៖ «​មនុស្ស​ដែល​កើត​ជំងឺ​ផ្តាសាយ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​នៅ​ជុំវិញ​ខ្លួន​ចម្ងាយ​ដល់​៦​ហ្វី​ត​។ អ្នកជំនាញ​ជា​ច្រើន​គិត​ថា វីរុស​ផ្តាសាយ​ឆ្លង​ជា​ចម្បង​តាម​រយៈ​គ្រាប់​ទឹកតូច​ៗ ដែល​ចេញ​មក​ពេល​យើង​កណ្តាស់ ក្អក ឬ​និយាយ​។ វា​នឹង​ចូល​ទៅ​តាម​រយៈ​មាត់ ឬ​ច្រមុះ​របស់​អ្នក​ទទួល ហើយ​ត្រូវ​ស្រូប​ចូល​ទៅ​ក្នុង​សួត​។ ការ​ឆ្លង​មួយទៀត គឺ​ដោយសារ​តែ​យើង​យកដៃ​ទៅ​ប៉ះ​ទីតាំង​ដែល​មាន​វីរុស ហើយ​យក​ទៅ​ប៉ះ​មុខ ជា​ពិសេស​​មាត់ ច្រមុះ និង​ភ្នែក​ជាដើម​។

ការ​កណ្តាស​គឺជា​រឿង​ធម្មជាតិ ដែល​យើង​ធ្វើ​ឡើង​ដោយ​មិន​អាច​ទប់​ជាប់​។ វា​បញ្ចេញ​នូវ​គ្រាប់​ទឹកតូច​ៗ​ក្នុង​ល្បឿន​លឿន​ដល់​ទៅ​៤.៥​ម៉ែត្រ​ក្នុង​មួយ​វិនាទី ខណៈ​ដែល​ដង្ហើម​យើង​ដក​ធម្មតា​មាន​ល្បឿន​ត្រឹមតែ​១.៤​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។

ដូចនេះ ប្រសិនបើ​អ្នក​ឃើញ​នរណា​ម្នាក់​កើត​ជំងឺ​ផ្តាសាយ​ដើរ​សំដៅ​មក​រក​អ្នក អ្នក​អាច​ដើរទៅ​ផ្លូវ​ផ្សេង ឬ​នៅ​ឲ្យ​កាន់តែ​ឆ្ងាយ​កាន់តែ​ល្អ​។ ចម្ងាយ​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​ខ្លួន​របស់​អ្នក​គឺ ៦​ហ្វី​ត (​ជិត​២​ម៉ែត្រ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ