ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឡើង​ភ្នំ​​យ៉ាង​តិច៩​នាក់​ស្លា.ប់​ដោយ​ព្យុះ​ព្រិល​

5 ឆ្នាំ មុន

ប្រទេស​នេ​ប៉ា​ល់ ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​នេ​ប៉ា​ល់ បាន​​រាយការណ៍​នា​ថ្ងៃ​ទី​១៣​ តុលា​ថា អ្នក​ឡើង​ភ្នំ​យ៉ាងតិច​៩​នាក់​ជា​សមាជិក​ក្រុម​អ្នក​ឡើង​ភ្នំ​កូរ៉េ​ខាងត្បូង​មួយ បាន​ស្លាប់​នៅ​ភ្នំ ​GURJA​ នេ​ប៉ា​ល់ ដោយសារ​ព្យុះ​ព្រិល​យ៉ាង​សាហាវ​បំផ្លាញ​ជំរំ​របស់​ពួក​គេ​។…

ប្រទេស​នេ​ប៉ា​ល់ ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​នេ​ប៉ា​ល់ បាន​​រាយការណ៍​នា​ថ្ងៃ​ទី​១៣​ តុលា​ថា អ្នក​ឡើង​ភ្នំ​យ៉ាងតិច​៩​នាក់​ជា​សមាជិក​ក្រុម​អ្នក​ឡើង​ភ្នំ​កូរ៉េ​ខាងត្បូង​មួយ បាន​ស្លាប់​នៅ​ភ្នំ ​GURJA​ នេ​ប៉ា​ល់ ដោយសារ​ព្យុះ​ព្រិល​យ៉ាង​សាហាវ​បំផ្លាញ​ជំរំ​របស់​ពួក​គេ​។

លោក ​SAILESH THAPA​ អ្នកនាំពាក្យ​ប៉ូលិស​នេ​ប៉ា​ល់​និយាយ​ថា សាកសព​មនុស្ស​៩​នាក់ ក្នុង​នោះ​មាន​ជនជាតិ​កូរ៉េ​ខាងត្បូង​៥​នាក់ ​និង​មគ្គុទេសក៍​ជនជាតិ​នេ​ប៉ា​ល់​៤​នាក់ ត្រូវ​បាន​ពួក​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ កាលពី​ថ្ងៃ​ទី​១៣ ​តុលា ក្រោម​គំនរ​បាក់បែក​នៃ​ជំរំ​របស់​ពួក​គេ​។​

លក្ខខណ្ឌ​ឧតុនិយម​អាក្រក់ រារាំង​ដល់​សកម្មភាព​រុករក​។​ប៉ូលិស​និយាយ​ទៀត​ថា ​ព្យុះ​ព្រិល​​បាន​បំផ្លាញ​ជំរំ ដើមឈើរ​លំបាក់​ ហើយ​តង់​ទាំងឡាយ​រង​ការ​បំផ្លាញ​។ ឧទ្ធម្ភាគ​ចក្រ​១​គ្រឿង​អាច​ចុះ​ខាងលើ​ជំរំ​បន្តិច តែ​នៅ​ពុំ​ទាន់​អាច​ជម្លៀស​សាកសព​មនុស្ស​ណា​ម្នាក់​ចេញ​បាន​នៅឡើយ​។

លោក​ WANGCHU SHERPA ​នៃ​អង្គការ​ TREKKING CAMP NEPAL​ជា​អ្នក​រៀបចំ​បេសក​កម្ម​ឡើង​ភ្នំ​នេះ​ថ្លែង​ថា ការ​ប្រកាស​អាសន្ន​ត្រូវ​បាន​ធ្វើ​ក្រោយ​២៤​ម៉ោង​នៃ​ការ​បាត់​ដំណឹង​ពី​ពួក​អ្នក​ឡើង​ភ្នំ​។

ពួក​អ្នក​ឡើង​ភ្នំ​កូរ៉េ​ខាងត្បូង​ព្រមទាំង​មគ្គុទេសក៍​ជនជាតិ​នេ​ប៉ា​ល់ បាន​នាំ​គ្នា​ឡើង​ភ្នំ​ចាប់​តាំង​ពូ​ដើមខែ​តុលា​មក ចេញពី​ជើងភ្នំ​នេះ​ដែល​មាន​កម្ពស់​៧.១៩៣​ម៉ែ​ត ហើយ​រង់ចាំ​ឲ្យ​មាន​ធាតុអាកាស​ល្អ​បន្តិច​ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត​។

កម្រ​មាន​អ្នក​ឡើង​ភ្នំ​GURJA​ស្ថិត​នៅ​ក្បែរ​ភ្នំ​DHAULAGIRI ជា​ភ្នំ​ខ្ពស់​ជាងគេ​ទី​៧​លើ​ពិភព​លោក​ដែល​តែង​កើត​មានការ​បាក់​ដី​និង​ព្រិល​ញឹកញាប់ ក្នុង​ជួរ​ភ្នំ ​ANAPURNA​ចម្ងាយ​២០០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​ក​ដ្ឋ​ម​ណ្ឌូ​ណាស់​។ ​មាន​អ្នក​ឡើង​ភ្នំ​តែ​ប្រមាណ​៣០​នាក់​ប៉ុណ្ណោះ​បាន​ឡើង​ដល់​កំពូលភ្នំ​ GURJA​ ទល់​នឹង​ជាង​៨.០០០​នាក់​ដែល​ឡើង​ដល់​កំពូលភ្នំ​EVEREST​។​នៅ​តាម​ចង្កេះភ្នំ​នោះ​មនុស្ស​៤​នាក់​ស្លាប់​រួច​ហើយ ចាប់តាំងពី​ឆ្នាំ​១៩៦៩​ជា​ឆ្នាំ​ដែល​អ្នក​ឡើង​ភ្នំ​ជប៉ុន​១​ក្រុម​ឡើង​ដល់​កំពូលភ្នំ​នេះ​មុនគេ​បង្អស់​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ