ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រយៈពេល​៩​ខែ​ចរាចរណ៍​សម្លា.ប់​មនុស្ស​១៣១៣​នាក់ របួសធ្ងន់​ស្រាល​៣៤២៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៣៧៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៣១៣​នាក់ របួសធ្ងន់​ស្រាល​៣៤២៧​នាក់ រយៈពេល​៩​ខែ​គិត​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស នេះ​បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៣៧៨​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៣១៣​នាក់ របួសធ្ងន់​ស្រាល​៣៤២៧​នាក់ រយៈពេល​៩​ខែ​គិត​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស នេះ​បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់
ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

រាជធានី​-​ខេត្ត​ដែល​កើត​គ្រោះថ្នាក់​ចរាចរណ៍ : ១-​ខេត្តបន្ទាយមានជ័យ​កើតឡើង​១១៧​លើក​ស្លាប់​៧០​នាក់ របួសធ្ងន់​១០៨​នាក់ របួសស្រាល​៦៧​នាក់​, ២-​ខេត្តបាត់ដំបង​កើតឡើង​១៤៩​លើក​ស្លាប់​៤៣​នាក់ របួសធ្ងន់​១៨០​នាក់ របួសស្រាល​៦៤​នាក់​, ៣-​ខេត្តកំពង់ចាម​កើតឡើង​១២៩​លើក ស្លាប់​៦៨​នាក់ របួសធ្ងន់​១០៥​នាក់ របួសស្រាល​៦៤​នាក់​, ៤-​ខេត្តកំពង់ឆ្នាំង​កើតឡើង​៧៦​លើក ស្លាប់​២៧​នាក់ របួសធ្ងន់​៦៧​នាក់ របួសស្រាល​២១​នាក់​, ៥-​ខេត្តកំពង់ស្ពឺ​កើតឡើង​៩៤​លើក​ស្លាប់​៧៣​នាក់ របួសធ្ងន់​៨២​នាក់ របួសស្រាល​៩៣​នាក់​។

៦-​ខេត្តកំពង់ធំ​កើតឡើង​១១៣​ស្លាប់​១០១​នាក់ របួសធ្ងន់​១០០​នាក់ របួសស្រាល​២០​នាក់​, ៧-​ខេត្តកំពត​កើតឡើង​១១៩​លើក​ស្លាប់​៤៩​នាក់ របួសធ្ងន់​១០៥​នាក់ របួសស្រាល​៥៧​នាក់​, ៨-​ខេត្តកណ្តាល​កើតឡើង​១៧១​លើក ស្លាប់​១១៦​នាក់ របួសធ្ងន់​១៦៤​នាក់ របួសស្រាល​១២០​នាក់​, ៩-​ខេត្តកោះកុង​កើតឡើង​១៩​លើក​ស្លាប់​១៧​នាក់ របួសធ្ងន់​២៣​នាក់ របួសស្រាល​១០​នាក់​, ១០-​ខេត្តក្រចេះ​កើតឡើង​១១៨​លើក ស្លាប់​៤៤​នាក់ របួសធ្ងន់​១១៨​នាក់ របួសស្រាល​៦១​នាក់ ។

១១-​ខេត្ត​មណ្ឌល​គី​រី​កើតឡើង​៤០​លើក ស្លាប់​១៤​នាក់ របួសធ្ងន់​៤៨​នាក់ របួសស្រាល​២២​នាក់​, ១២-​រាជធានី​ភ្នំពេញ​កើតឡើង​៣៨៤​លើក ស្លាប់​១៤៤​នាក់ របួសធ្ងន់​៣៤១​នាក់ របួសស្រាល​៩១​នាក់​, ១៣-​ខេត្តព្រះវិហារ​កើតឡើង​៤៦​លើក​ស្លាប់​៣៧​នាក់ របួសធ្ងន់​៣៨​នាក់ របួសស្រាល​២៨​នាក់​, ១៤-​ខេត្តព្រៃវែង​កើតឡើង​៧៧​លើក​ស្លាប់​៥៤​នាក់ របួសធ្ងន់​៧៨​នាក់ របួសស្រាល​២២​នាក់​, ១៥-​ខេត្តពោធិ៍សាត់​កើតឡើង​៧០​លើក​ស្លាប់​៧៣​នាក់ របួសធ្ងន់​៥០​នាក់ របួសស្រាល​១៨​នាក់ ។

១៦-​ខេត្ត​រតនគីរី​កើតឡើង​៧០​លើក​ស្លាប់​២៦​នាក់ របួសធ្ងន់​៦៥​នាក់ របួសស្រាល​៣៤​នាក់​,១៧-​សៀម
រាប​កើតឡើង​៥៩​លើក​ស្លាប់​៦៧​នាក់ របួសធ្ងន់​៤៨​នាក់ របួសស្រាល​៤៩​នាក់​,១៨-​ខេត្ត​ព្រះ​សីហ​នុ​កើតឡើង​១៦០​លើក​ស្លាប់​៩៤​នាក់ របួសធ្ងន់​១៣១​នាក់ របួសស្រាល​១៥២​នាក់​,១៩-​ខេត្តស្ទឹងត្រែង​កើតឡើង​៣១​លើក​ស្លាប់​២២​នាក់ របួសធ្ងន់​២៤​នាក់ របួសស្រាល​១០​នាក់​,២០-​ខេត្តស្វាយរៀង​កើតឡើង​១១៤​លើក​ស្លាប់​៥៤​នាក់ របួសធ្ងន់​៨៨​នាក់ របួសស្រាល​៨៣​នាក់ ។

២១-​ខេត្តតាកែវ​កើតឡើង​៧៩​លើក​ស្លាប់​៥១​នាក់ របួសធ្ងន់​៩០​នាក់ របួសស្រាល​៥០​នាក់​,២២-​ឧត្តរមានជ័យ​កើតឡើង​២០​លើក​ស្លាប់​១៣​នាក់ របួសធ្ងន់​១៧​នាក់ របួសស្រាល​១៣​នាក់​,២៣-​ខេត្ត​កែប​កើតឡើង​៣៩​លើក​ស្លាប់​៧​នាក់ របួសធ្ងន់​៣៩​នាក់ របួសស្រាល​៣១​នាក់​,២៤-​ខេត្ត​ប៉ៃលិន​កើតឡើង​៣៩​លើក ស្លាប់​១១​នាក់ របួសធ្ងន់​៤១​នាក់ របួសស្រាល​៣០​នាក់ និង​ខេត្ត​ត្បូងឃ្មុំ​កើតឡើង​៤៣​លើក​ស្លាប់​៣៨​នាក់ របួសធ្ងន់​៤៨​នាក់ របួសស្រាល​១៩​នាក់ ។

មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ : ល្មើស​ល្បឿន​៩០១​លើក​, មិន​គោរព​សិទ្ធិ​អាទិភាព​៤១០​លើក​, មិន​ប្រកាន់​ស្តាំ​៣១៤​លើក​, ប្រជែង​គ្រោះថ្នាក់​២៥២​លើក​, បត់​ឆ្វេង​-​ស្តាំ​មិន​ប្រយ័ត្ន​២៣៤​លើក​, ស្រវឹង​១៣៣​លើក​, សុខភាព ងងុយដេក​២៥​លើក​, កត្តា​ផ្លូវ​៤​លើក​, កត្តា​យានយន្ត​៩៥​លើក ។

យាន​រង​ការ​ខូចខាត : ម៉ូតូ​២៤១១​គ្រឿង​, យាន​ធុន​ស្រាល​១១៨៤​គ្រឿង​, យាន​ធុន​ធ្ងន់​៥៨៤​គ្រឿង​, យាន​ផ្សេង​ៗ២២៧​គ្រឿង​, ថ្មើរជើង​២០៦​នាក់​, មិន​ពាក់មួក (​អ្នកបើកបរ​១៦១៧​នាក់​, អ្នក​រួម​ដំណើរ​៧៨៩​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ