ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ដំណាក់កាល​នេះ ងាយ​កើត​មានការ​អារម្មណ៍ (18+)

5 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ដំណាក់​កាលដែល​ងាយ​កើត​មានការ​រួម​ភេទ​ណាស់ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​ទៀត​ផង​។ តើ​មាន​ពេល​ណាខ្លះ​ទៅ? 1.​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍ល្អ នោះ​នឹង​ងាយ​កើត​មាន​អារម្មណ៍​ដែល​ចង់​រួម​ភេទ​ណាស់​បើ​អ្នក​នៅ​ជិត​គ្នា ។ ដូចនេះ ការ​រួម​ភេទ​នេះ នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​សប្បាយ​រីករាយ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ដំណាក់​កាលដែល​ងាយ​កើត​មានការ​រួម​ភេទ​ណាស់ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​ទៀត​ផង​។ តើ​មាន​ពេល​ណាខ្លះ​ទៅ?

1.​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍ល្អ នោះ​នឹង​ងាយ​កើត​មាន​អារម្មណ៍​ដែល​ចង់​រួម​ភេទ​ណាស់​បើ​អ្នក​នៅ​ជិត​គ្នា ។ ដូចនេះ ការ​រួម​ភេទ​នេះ នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​សប្បាយ​រីករាយ ព្រោះ​អ្នក​ទាំង​ពីរ​បាន​យល់ព្រម​គ្នា​ច្បាស់លាស់ ។

2.​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​មាន​សុខភាព​ល្អ នោះ​អ្នក​នឹង​ងាយ​ធ្វើ​ឲ្យ​ម្ខាង​ទៀត​កើត​មាន​អារម្មណ៍​ចង់​រួម​ភេទ​ណាស់ ។ ដូចនេះ នៅ​ពេល​ដែល​ព្រឹត្តិការណ៍​នេះ​កើតឡើង អ្នក​នឹង​អាច​លេង​ជាមួយ​គ្នា​យ៉ាង​សប្បាយ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ ។

3.​អាកាសធាតុ​ល្អ ក៏​អាច​ទាក់ទាញ​ឲ្យ​មនុស្ស​ចង់​រួម​ភេទ​ដែរ ព្រោះ​អារម្មណ៍ល្អ​តាម​អាកាស​ធាតុ​ក្រៅ ។ ដូចនេះ អ្នក​នឹង​អាច​បន្ធូរ​អារម្មណ៍​បាន​ទាំង​កាយ និង​ចិត្ត ដោយ​ធ្វើ​ឲ្យ​អាច​បង្កើន​មនោសញ្ចេតនា​អ្នក​បាន ។

4.​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​បរិយាកាស​ស្ងៀមស្ងាត់ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ស្ងប់ មិន​ងាយ​ផ្ទុះ​កំហឹង​ឡើយ ។ ដូចនេះ ក្នុង​ពេល​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ចូល​ក្នុង​ដំណាក់កាល​រួម​ភេទ​បាន ។

5.​រឿង​ភាគ ក៏​អាច​ធ្វើ​ឲ្យ​អ្នក​រួម​ភេទ​ជាមួយ​គ្នា​ដែរ ព្រោះ​វា​បាន​ទាក់ទាញ​អ្នក​ដោយ​មិន​ដឹង​ខ្លួន​ឲ្យ​ធ្វើ​រឿង​នេះ ។ ដូចនេះ បើ​អ្នក​មិន​ចង់​ឲ្យ​កើត​មានការ​រួម​ភេទ​នេះ អ្នក​មិន​គួរ​មើល​រឿង​រ៉ូ​ម៉ែ​ទិច​ឡើយ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ