ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​ស្លា.ប់​២​នាក់ របួសធ្ងន់​៣​នាក់

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​​ដែល​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​២​នាក់ និង​រង​របួសធ្ងន់​៣​នាក់​ត្រង់​ចំណុច​មុខ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​គង់​ជ័យ ស្រុក​អូរ​រាំង​ឪ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១១ តុលា ២០១៨…

ខេត្ត​ត្បូងឃ្មុំ​ ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​​ដែល​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​២​នាក់ និង​រង​របួសធ្ងន់​៣​នាក់​ត្រង់​ចំណុច​មុខ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​គង់​ជ័យ ស្រុក​អូរ​រាំង​ឪ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១១ តុលា ២០១៨ ។

តាម​នគរបាល​ចរាចរ​ណ៏​ខេត្ត​ត្បូងឃ្មុំ ឲ្យ​ដឹង​ថាៈ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម គ្មាន​ពាក់​ស្លាក​លេខ​ជិះ​គ្នា​ចំនួន​៣​នាក់ បើកបរ​ដោយ​ឈ្មោះ ធឿ​ន ប៊ុ​ន​ថេ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក​អ្នក​រួម​ដំណើរ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ស្រ៊ិ​ន ម៉េ​ង​ស្រៀក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ ថាសា​រ៉ាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​រង​របួសធ្ងន់ ។

ភាគី​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច​ជិះ​គ្នា​២​នាក់ ដែល​បើកបរ​ដោយ​ឈ្មោះ​សុត សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​គង​ជ័យ ឃុំ​គង​ជ័យ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ​ហាក់ ឡេ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​រង​របួសធ្ងន់​។

នគរបាល​ចរាចរ​ណ៏​ខេត្ត​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា មុន​កើតហេតុ​ម៉ូតូ​ស្តូប​ពី​ជិះ​ពី​ទិស​ខាង​ទិស​ខាងត្បូង​មក​ជើង ចំនែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បាន​ជិះ​បញ្ច្រាសទិស​គ្នា ស្រប​ពេល​មក​ដល់​ត្រង់​ចំនុច​មុខ​ប៉ុ​ស្តិ៍​រដ្ឋបាល​គង​ជ័យ ស្រាប់តែ​បុក​គ្នា​ពេញទំហឹង​តែ​ម្តង ។

នៅ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៍​​ដ៏​រ​ន្ធត់​​ខាងលើ​នេះ​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ស្គូ​ពី​ម្នាក់ ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​នោះ ហើយ​អ្នកបើកបរ​ម៉ូតូ​ម៉ា​កនិច​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​អ្នក​រួម​ដំណើរ​ម៉ូតូ​ទាំង​២​គ្រឿង​ដែល​មាន​គ្នា​សរុប​ចំនួន​៣​នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​។

វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​ជំនាញ​ស្រុក​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​ឪ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ