ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​-​ស្រី​១១​នាក់​ម៉េច​ក៏​នាំ​គ្នា​ធ្វើ​រឿង​បែប​នេះ​ទៅ​វិញ​!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ តុលា​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​បញ្ជូន​មនុស្ស​ប្រុស​ស្រី​ចំនួន​១១​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​គ្រឿងញៀន ។ មនុស្ស​ប្រុស​ស្រី​ទាំង​១១​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១១ តុលា​នេះ​ខណៈ​ដែល​ពួក​គេ​កំពុង​ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿងញៀន​នៅ​ពីរ​ចំណុច​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ។ មនុស្ស​១១​នាក់​មាន​ទី​១-…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ តុលា​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​បញ្ជូន​មនុស្ស​ប្រុស​ស្រី​ចំនួន​១១​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​គ្រឿងញៀន ។

មនុស្ស​ប្រុស​ស្រី​ទាំង​១១​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១១ តុលា​នេះ​ខណៈ​ដែល​ពួក​គេ​កំពុង​ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿងញៀន​នៅ​ពីរ​ចំណុច​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ។

មនុស្ស​១១​នាក់​មាន​ទី​១- ឈ្មោះ​កែវ ច​រិ​យ៉ា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ទី​២- ឈ្មោះ​ថា សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​៣ -​ឈ្មោះ​ងួ​ន ចាន់​ដា​រ៉ូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​៤-​ឈ្មោះ​ឃី​ម វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៥- ឈ្មោះ​អ៊ុំ ដា​វុ​ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៦-​ឈ្មោះ​អឿ​ន រឹទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (៦​នាក់​នេះ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១១ តុលា នៅ​ចំណុច ផ្ទះ​សំណង់​មិន​រៀបរយ ភូមិ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​) ។ ទី​៧-​ឈ្មោះ​ឈឿ​ន សុ​ភ័​ស្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​៨-​ឈ្មោះ​ប្រាក់ រតនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​៩-​ឈ្មោះ​សា គឹ​ម​សៃ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទី​១០-​ឈ្មោះ​ហ៊ឹ​ម រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី​១១-​ឈ្មោះ​ឆាយ សុ​ភី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (៥​នាក់​នេះ​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១១ តុលា នៅ​ចំណុច​ផ្ទះ​សង់​ថ្មី ផ្លូវលំ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

មនុស្ស​១១​នាក់​កំពុង​ស្ថិត​នៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ​ពាក់​ពន្ធ​បទល្មើស​គ្រឿងញៀន​មិន​ទាន់​ដឹង​ពី​ជោគវាសនា​ពួក​គាត់​និង​ទៅ​ជា​យ៉ាងណា​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ