ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ដាច់​បាយ​ដាច់​ទឹក ហើយ​ក៏​បាន​…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ នួន រិ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​កំព្រា​ម ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ នួន រិ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​កំព្រា​ម ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​បាន​ស្រា​ស្រវឹង​ប្រចាំ​រយៈពេល​ជា​ច្រើន​ថ្ងៃ​ដាច់​បាយ​ដាច់​ទឹក​កើត​ខ្យល់គរ​ដួល​ស្លាប់ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៨​ទៅ​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ។

ចំណែកឯ​ប្រពន្ធ​បាន​រត់​ចេញពីផ្ទះ​រយៈពេល​ចំនួន​១៥​ថ្ងៃ​មក​ហើយ ដោយ​ទៅ​រស់នៅ​ជាមួយ​បងប្អូន​នៅ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដោយសារ​តែ​ប្ដី​មានឈ្មោះ​ខាងលើ​តែងតែ​វាយ​ធ្វើបាប ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៨ ។

លោក​អធិការ​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា បើ​ឆ្លង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ភ​ន់ ដៀប ភេទ​ស្រី អាយុ​៤២​ឆ្នាំ ដែល​នៅ​ភូមិ​ជាមួយ​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​ទី​១៣-១០-២០១៨​វេលា​ម៉ោង​០៧​ព្រឹក គាត់​បាន​ជិះ​កង​ចេញពីផ្ទះ​បំ​រ៉ុ​ង​ទៅ​ផ្សារ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ពេល​ជិះ​មក​ដល់​មុខ​ផ្ទះ​ជន​រង​គ្រោះ​បានឃើញ​ជន​រង​គ្រោះ​ដេក​ផ្ងារ​នៅ​នឹង​ដី​មុខ​ផ្ទះ​ក្នុង​របង ដោយ​លឺ​សំឡេង​ធ្ង​រ ពេល​គាត់​ក៏​បាន​ជិះ​កង់​ទៅ​ប្រាប់​ឈ្មោះ ស៊ិ​ន ហឿ​ម ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ជាមួយ​ថា ឲ្យ​ទៅ​ជួយ​មើល​ឈ្មោះ នួន រិ​ន​ផង ក្រោយ​ពី​ប្រាប់​រួច​ក៏​ជិះ​កង់​ទៅ​ផ្សារ​ស្រុក​ក្រឡាញ់​បាត់ លុះដល់​វេលា​ម៉ោង​១១​ថ្ងៃ​ដដែល​ខ្លួន​បាន​ជិះ​កង់​ត្រឡប់​មក​ដល់​មុខ​ផ្ទះ​ជន​រង​គ្រោះ​ក៏​បាន​ឈប់​មើល​ដោយ​ហៅ​ក្មេង​ប្រុស​-​ស្រី​២-៣​នាក់​មក​ឈរ​មើល​ពី​ក្រៅរបង​ផង​ឃើញ​ជន​រង​គ្រោះ​ដេក​ហាមាត់ ខ្លួន​ក៏​បាន​ឲ្យ​ក្មេង​ចូល​ទៅ​មើល​ឲ្យ​ជិត​ក្មេង​ដែល​ទៅ​មើល​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ហើយ លឺ​ដូច្នេះ​គាត់​ក៏​បាន​ដើរទៅ​ប្រាប់​មេ​ភូមិ​ថា ឈ្មោះ រិ​ន​ស្លាប់​បាត់​ហើយ ។

លោក​វរសេនីយ៍ឯក មាស​ប្ញ​ទ្ធី បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន លោក​បាន​បង្កើត​ជា​ក្រុម​គណៈ​ក​ម្មា​ការ​ដោយ​ចាត់តាំង​កម្លាំង​ជំនាញ​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ប្រាសាទ សហការ​ជាមួយ​គ្រូពេទ្យ​ឃុំ និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ត្រួតពិនិត្យ​លើ​ខ្លួនប្រាណ​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​គូរ​ឲ្យ​កត់សម្គាល់​ទេ ។

តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​គណៈកម្មការ​ចំពោះ​ការ​ស្លាប់​របស់​ឈ្មោះ នួន រិ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​កំព្រា​ម ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ អាច​ស្លាប់​ដោយសារ​ខ្យល់គរ​ដួល​ស្លាប់ ពិតប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​អ្វី​ឡើយ ព្រោះ​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ដាច់​បាយ​ដាច់​ទឹក បណ្តាល​ឲ្យ​កើត​ខ្យល់គរ​ស្លាប់​នៅ​នឹង​ផ្ទះ​ម្នាក់ឯង ដោយ​គ្មាន​អ្នក​ជួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ