ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្លះ​មាន​លុយ​មិន​ខ្វះ​ចាយ​តែ​មុខ​អាប់​ប្រ​ពោន

5 ឆ្នាំ មុន

កូន​អើយ​ពិតមែន​ហើយ​ថា ក្នុង​គ្រួសារ​ចាំបាច់​ត្រូវ​មានទ្រព្យ មាន​ប្រាក់ ប៉ុន្តែ​មិនមែន​​ឲ្យ​តែ​មានប្រាក់ គឺ​មាន​សុភមង្គល មាន​ភាព​កក់ក្តៅ​ក្នុង​ចិត្ត ក្នុង​ជីវិត​ទៅ​សព្វគ្រប់​នោះ​ទេ ។ មាន​ស្ត្រី​ជា​ភរិយា​ច្រើន​ណាស់ ដែល​មិន​ខ្វះ​ទ្រព្យសម្បត្តិ…

កូន​អើយ​ពិតមែន​ហើយ​ថា ក្នុង​គ្រួសារ​ចាំបាច់​ត្រូវ​មានទ្រព្យ មាន​ប្រាក់ ប៉ុន្តែ​មិនមែន​ឲ្យ​តែ​មានប្រាក់ គឺ​មាន​សុភមង្គល មាន​ភាព​កក់ក្តៅ​ក្នុង​ចិត្ត ក្នុង​ជីវិត​ទៅ​សព្វគ្រប់​នោះ​ទេ ។ មាន​ស្ត្រី​ជា​ភរិយា​ច្រើន​ណាស់ ដែល​មិន​ខ្វះ​ទ្រព្យសម្បត្តិ មាន​សុទ្ធតែ​របស់​ល្អ​ៗ របស់​ថ្លៃ​ៗ ប៉ុន្តែ​ជា​ប្រក្រតី​មានមុខ​ក្រៀម​ស្រពោន ព្រោះ​ខ្វះ​ភាព​កក់ក្តៅ​ពី​ស្វាមី​នេះឯង ។

មនុស្ស​ដែល​គិត​ថា​ខ្លួនឯង​ឆ្លាត តែ​មិន​មាន​ពេល​សម្រាក​នៅផ្ទះ ត្រូវ​ចោល​ប្រពន្ធ​ចោល​កូន​ជា​រឿយ​ៗ ខ្វះ​ការ​ស្មោះត្រង់​មួយ​និង​មួយ ខ្វះ​ធម៌​សន្តោស ល្មោភ​លោភលន់​រកស៊ី​ទុច្ចរិត ខ្វះ​យុត្តិធម៌ ។

កូន​អើយ​ក្នុង​រឿង​ទាំង​អស់នេះ បើ​គេ​ថា​កូន​ល្ងង់​មែនទែន​ព្រោះ​មិន​ចេះ​ដូច​គេ គឺជា​ការ​ល្អ​ណាស់ ។ កូន​ចេះ​ត្រឹមតែ​ការងារ​របស់​កូន​ដោយ​ទឹកចិត្ត​សុចរិត​ស្មោះត្រង់ គ្រួសារ​មានការ​កក់ក្តៅ​ដូច្នេះ កូន​ត្រូវ​រស់នៅ​ដោយ​សុខ​សប្បាយ ដាក់​ក្បាល​ដល់​ខ្នើយ​កូន​គេង​លក់ ស្រួល​មិន​ចាំបាច់​យកដៃ​គង​ថ្ងាស​គិត​រវើរវាយ​ឡើយ ។