ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​រឿង​នេះ​សោះ​… ធ្លាយ​រឿង​ផ្សេង​ខ្ទេចខ្ទី​អស់ កំពុង​រកមុខ​ស្រាប់​ផង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​គ្នា​៨​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួន ខណៈ​កំពុង​លួច​កាត់​ខ្សែភ្លើង​នៅ​ក្នុងភូមិ​ព្រីក​(​ក​)​។ បន្ទាប់​មក​នាំ​ទៅ​សាកសួរ ស្រាប់តែ​ធ្លាយ​រឿង​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ទៀត​កាលពី​កន្លះ​ខែ​មុន​ដែល​នគរបាល​កំពុង​តាម​រកមុខ​ស្រាប់​ផង​។ ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​គ្នា​៨​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួន ខណៈ​កំពុង​លួច​កាត់​ខ្សែភ្លើង​នៅ​ក្នុងភូមិ​ព្រីក​(​ក​)​។ បន្ទាប់​មក​នាំ​ទៅ​សាកសួរ ស្រាប់តែ​ធ្លាយ​រឿង​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ទៀត​កាលពី​កន្លះ​ខែ​មុន​ដែល​នគរបាល​កំពុង​តាម​រកមុខ​ស្រាប់​ផង​។ ការ​ចាប់ខ្លួន​នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កី​(​ក​) សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ម្នាក់​ឈ្មោះ នុ​ត សុ​ធុន អាយុ​១៨​ឆ្នាំ មុ ជាង​ពុម្ព​ធ្មេញ មាន​ទីលំនៅ​ក្នុងភូមិ​កប់​គង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ឆែម ប៊ុ​ន​ឈឿ​ន អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កី​(​ក​) សង្កាត់​​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​បក្សពួក​៦​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ចំណែក​ជន​រង​គ្រោះ​ឈ្មោះ បាន បញ្ញា អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ទូរស័ព្ទ​ដៃ​១​គ្រឿង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា កាលពី​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ កញ្ញា ជន​រង​គ្រោះ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​កោះ​ពេជ្រ​ត្រឡប់​ទៅ​ផ្ទះ លុះ​ទៅ​ដល់​ត្រង់​ចំណុច​មុខ​យានដ្ឋាន​ជួសជុល​រថយន្ត ស្ថិត​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​តាម​ពីក្រោយ​។ បន្ទាប់​មក​កៀរ​ឲ្យ​ឈប់ រួច​យក​មួក​សុវត្ថិភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ និង​យក​កាំបិត​ដេញ​កាប់ និង​ចាក់​ថែម​ទៀត​ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​រត់​ធ្លាក់ទឹក​ប្រឡាយ បន្ទាប់​មក​ជនសង្ស័យ​បាន​លើក​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។

ប្រភព​ខាងលើ​បន្ត​ថា ក្រោយមក​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ហើយ​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​រក​មិនឃើញ​ក្រុម​ចោរ​នោះ​ឡើយ​។ រហូត​មក​ដល់​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៩ តុលា​នេះ ជន​សង្ស័យ​២​នាក់​ខាងលើ​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​នៅ​ក្នុងភូមិ​ព្រៃ​កី​(​ក​) ក៏​ត្រូវ​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​ខ​ល​ប្រាប់​នគរបាល​ចុះ​ទៅ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​។

ក្រោយមក​បាន​នាំ​ទៅ​សាកសួរ​ត្រូវ​ជនសង្ស័យ​សារភាព​ប្រាប់​ថា សកម្មភាព​ដេញ​វាយ និង​កាប់​ប្លន់​ម៉ូតូ​ពី​អ្នក​ដើរ​លេង​កោះ​ពេជ្រ​កាលពី​កន្លះ​ខែ​មុន​នោះ គឺជា​សកម្មភាព​របស់​ពួក​ខ្លួន​។​លុះ​ក្រោយ​ពេល​ប្លន់​បាន​សម្រេច​ហើយ ក៏​យក​ម៉ូតូ​ទៅ​លក់​យក​លុយ​ចែក​គ្នា​បាន​ម្នាក់​៤០​ដុល្លារ និង​បាន​គេចខ្លួន​រហូត​មក​ដល់​ពេល​នេះ​ត្រូវ​អស់លក្ខណ៍​ត្រឹម​លួច​កាត់​ខ្សែភ្លើង ដើម្បី​យក​ទៅ​លក់​អេ​ត​ចាយ​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ