ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​មុខមាត់ស្អាតបាត តែ​​ធ្វើ​ឱ្យ​ផ្អើល​ពេញផ្សារ​កំពត​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​​ជា​ជនសង្ស័យ​បាន​ប្រើឡាមវះកាបូបលុយតាមផ្សារ កាលពីវេលាម៉ោង៩ និង ២០នាទីព្រឹក ថ្ងៃទី​១៣ តុលា ត្រូវបានអាជីវករចាប់​ខ្លួនប្រគល់ឲ្យសមត្ថ​កិច្ចនគរបាលខេត្តកំពត ខណៈស្ត្រី​​ជា​ជនសង្ស័យ​ខាងលើ​​កំពុងធ្វើសកម្មភាពយកឡាមឆូតស្បោងកាបូប​ដៃ​ពីប្រជាពលរដ្ឋចូលរកទិញទំនិញក្នុងផ្សារកំពត…

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​​ជា​ជនសង្ស័យ​បាន​ប្រើឡាមវះកាបូបលុយតាមផ្សារ កាលពីវេលាម៉ោង៩ និង ២០នាទីព្រឹក ថ្ងៃទី​១៣ តុលា ត្រូវបានអាជីវករចាប់​ខ្លួនប្រគល់ឲ្យសមត្ថ​កិច្ចនគរបាលខេត្តកំពត ខណៈស្ត្រី​​ជា​ជនសង្ស័យ​ខាងលើ​​កំពុងធ្វើសកម្មភាពយកឡាមឆូតស្បោងកាបូប​ដៃ​ពីប្រជាពលរដ្ឋចូលរកទិញទំនិញក្នុងផ្សារកំពត ដែលស្ថិតភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។

ជនសង្ស័យខាងលើ​ឈ្មោះ ប្រាក់ នី ភេទស្រី អាយុ​៥៨​ឆ្នាំ មាននៅភូមិថ្មី សង្កាត់ឈូកវ៉ា ខណ្ឌព្រែកព្នៅ រាជ
ធានីភ្នំពេញ ។ ចំណែក​ជនរងគ្រោះឈ្មោះ អុឹង ពៅ ភេទស្រី អាយុ៤៥​ឆ្នាំ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។​

ជនរងគ្រោះ​បានរៀបរាប់ប្រាប់សមត្ថ​កិច្ចថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះបានដើរចូលរកទិញទំនិញក្នុងផ្សារ ស្រាប់តែមាន​ស្ត្រី​ចំណាស់ជាជនសង្ស័យ​ម្នាក់​បាន​ដើរពីក្រោយហើយបានធ្វើសកម្មភាពវះកាបូបស្ពាយ​យកបានកាបូបដៃនៅខាងក្នុងនោះ គោលបំណ​ងយកលុយកាក់មាសប្រាក់របស់ជនរង គ្រោះ ។

ពេលនោះជនរង គ្រោះបានឃើញទាន់ និង​ស្រែកឆោឡោឡើង បណ្តាលឲ្យអាជីវករ​​ក្នុង​ផ្សារ​ព្រួតគ្នាស្ទាក់ចាប់ជនសង្ស័យបានភ្លាម រួចប្រគល់​ឱ្យ​កម្លាំងសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សមត្តកិច្ចឲ្យដឹងទៀតថា នៅពេលឃាត់​ខ្លួន​ជនសង្ស័យ សមត្ថ​កិច្ចបានធ្វើការដក​ហូតវត្ថុតាង ​រួម​មានកាបូបដៃរបស់ជនរង​គ្រោះចំនួន​១​​ និង​លុយកាក់មួយចំនួនទៀត ។ វត្ថុតាងទាំងអស់នោះត្រូវបានសមត្ថ​កិច្ច ប្រគល់ឲ្យទៅជនរងគ្រោះវិញ ចំណែកជនសង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ