ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ក្រុមប្រឆាំង​បាន​ប្រកាន់​រើសអើង​សិទ្ធិ​សេរីភាព​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​លោក​សុខ ឥ​សាន បាន​អះអាង​ក្រុមប្រឆាំង​បាន​ប្រកាន់​រើសអើង​សិទ្ធិ​សេរីភាព​នយោបាយ និង​ការ​បញ្ចេញមតិ​សម្រាប់​ជាតិ​សាសន៍​ខ្លួន ។ លោក​សុខ ឥ​សាន បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​លោក​សុខ ឥ​សាន បាន​អះអាង​ក្រុមប្រឆាំង​បាន​ប្រកាន់​រើសអើង​សិទ្ធិ​សេរីភាព​នយោបាយ និង​ការ​បញ្ចេញមតិ​សម្រាប់​ជាតិ​សាសន៍​ខ្លួន ។

លោក​សុខ ឥ​សាន បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ តុលា​នេះ​យ៉ាង​ដូច្នេះ​ថា កន្លង​ទៅ​ពួក​អគតិ​មួយ​ចំនួន​បាន​និយាយ​វាយប្រហារ​មក​លើ​កម្ពុជា​ថា មានការ​រឹតត្បិត​ខាង​សិទ្ធិ​សេរីភាព​ខាង​នយោបាយ និង​ការ​បញ្ចេញមតិ ។ ប៉ុន្តែ​បើ​គេ​សង្កេត​មើល​លើ​សភាពការណ៍​ជាក់ស្តែង នៅ​ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​ថ្មី​ៗ​នេះ គេ​នឹង​ឃើញ​ថា នៅ​ប្រទេស​មហាអំណាច​មួយ​នេះ​ពោរពេញ​ទៅ​ដោយ​ការ​រើសអើង ខាង​សិទ្ធិ​សេរីភាព ខាង​នយោបាយ និង​ការ​បញ្ចេញមតិ ។

លោក​គូសបញ្ជាក់​ថា​«​នៅ​ក្នុង​ចំណោម​ជនជាតិ​ខ្មែរ​ដែល​បាន​មក​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​រាប់​សិប​ឆ្នាំ​ហើយ​ក៏​មានការ​រើសអើង​នយោបាយ និង​ការ​បញ្ចេញមតិ​តួយ៉ាង​ជាក់ស្តែង​នោះ​ពួក​ក្រុម​ជនជាតិ​ខ្មែរ​ដែល​ប្រឆាំង​នឹង​រាជា​រដ្ឋាភិបាល​កម្ពុជា​បែរ​ទៅ​រើសអើង​ជាមួយនឹង​បងប្អូន​ខ្មែរ​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​នាំ​គ្នា​ជេរ​ប្រមាថ​អ្នកគាំទ្រ​រាជរដ្ឋាភិបាល ហើយ​សុទ្ធតែ​គំរាមកំហែង​ថា នឹង​ថតរូប​កត់​ឈ្មោះ​ទុក​ឲ្យ​របប​ក្រុង​វ៉ា​ស៊ី​ង​តោន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ។ លោក​បន្ត​ថា តើ​នេះ ឬ​ជា​ចរិត​ជន​រស់នៅ​ប្រទេស​ដែល​ហៅ​ថា​ប្រទេស​ស៊ី​វី​ឡៃ​នោះ ? នេះ គឺជា​ការ​រើសអើង​ខាង​នយោបាយ និង​រំលោភសិទ្ធិ​ខាង​កង​ការ​បញ្ចេញមតិ ។

លោក​សុខ ឥ​សាន​បាន​សង្កត់ធ្ងន់​ថា​«​គ្រាន់តែ​ប្រកាន់​និន្នាការ​នយោបាយ​ខុស​គ្នា​ជេរ​ប្រមាថ​គេ មើលងាយ​គេ ប្រមាថ​គេ​គំរាមកំហែង​គេ ។ តើ​ចរិត​បែប​នេះ​ជា​អ្នក​ប្រជាធិបតេយ្យ​ប្ញ ? តាម​ពិត​បើ​មាន​ចរិត​បែប​នេះ គឺជា​ជន​បាត​ផ្សារ​ដែល​ជា​ពាក្យ​សាមញ្ញ​ដែល​ខ្មែរ​តែងតែ​និយម​ប្រើ​» ។ ទោះបី​មានការ​លើក​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ដូច្នេះ​ក្តី​លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ​អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា កម្លាំង​ជាតិ​មួយ​នឹង​ធ្លាក់​ឱនថយ​យ៉ាង​ឆាប់រហ័ស​នូវ​ពេល​ជួប​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​អតិផរណា​ខ្ពស់​សង្គម​វឹកវរ​ដែល​ប្រទេស​នីមួយ​ខិតខំ​ដោះស្រាយ​ចៀសវាង​ឱ្យ​ខាង​តែ​បាន​ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជាតិ និង​មាតុភូមិ ។

លោក​បន្ត​ថា កម្លាំង​ជាតិ​មួយ​ដែល​ចេញពី​រាស្ត្រ​ចេញពី​ចិត្ត​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ណាមួយ​ក្នុង​ការ​ចូលរួម​ប្រកបដោយ​ការ​ទទួលខុសត្រូវ ចាប់ផ្ដើម​ពី​ការ​ការ​លុប​បំបាត់​វប្បធម៌​លាប​ពណ៌ មួលបង្កាច់ ជេរ​ប្រមាថ ដែល​នាំ​ឱ្យ​មានការ​បែកបាក់​ដល់​សង្គម​ជាតិ​យើង ។ លោក​ក៏​បាន​លើក​ឡើង​ថា កម្លាំង​ជាតិ​មួយ​ដែល​ចេញពី​ការ​ផ្សះផ្សា​ជាតិ អហិង្សា​ខ្មែរ​តែ​មួយ មិន​គុំ​គួ​ន​សងសឹក មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ នឹង​នាំ​ឱ្យ​មាន​ស្ថិរភាព មានឱកាស​រៀបចំ​សង្គម​ជាតិ​ប្រទេស​ជាតិ​អាច​រីក​ចម្រើន និង​អភិវឌ្ឍន៍​ពិតប្រាកដ ហើយនឹង​នាំ​មក​នូវ​សង្គម​យុត្តិធម៌ សង្គម​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​…​។

សូម​ជម្រាប​ថា តាម​ការ​សង្កេត​ក្រុមប្រឆាំង​បាន​ប្រកាន់​និន្នាការ​ន​យោ​យាយ​យ៉ាង​ខ្លាំង ទោះបី​បក្ស​ប្រឆាំង​ថា ប្រកាស​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ