ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាឌតូច​ជាង​មែន តែ​ស៊ុតបំបាក់​កីឡាករ​អ៊ី​រ៉​ង់​​បាក់​ជ​ន្ទ​ល់​ក្រោម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ទី​១៤ តុលា កីឡាករ​កម្ពុជា គង់ សំបូរ ទទួលបាន​​ជ័យជម្នះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ទី​១៤ តុលា កីឡាករ​កម្ពុជា គង់ សំបូរ ទទួលបាន​​ជ័យជម្នះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ដោយ​សារ​តែ​បំបាក់​កីឡាករ​មក​ពី​អ៊ី​រ៉​ង់​ឱ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​៣​។ នេះ​ជា​ការ​ប្រកួត​ដែល​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​មុន​សម្រេច​បោះបង់​ការ​ប្រកួត​​ក្រោម​ដៃ​កីឡាករ​កម្ពុជា គឺ​កីឡាករ​អ៊ី​រ៉​ង់​ក៏​មាន​បច្ចេកទេស​មិនធម្មតា​។

ការ​ប្រកួត​នេះ កីឡាករ គង់ សំបូរ ក្នុង​ពេល​បើក​ឆាក​ត្រូវ​គេ​គ​ឃើញ​កីឡាករ​អ៊ី​រ៉​ង់ Daraei Arman វាយ​សន្ធាប់​យ៉ាង​ចាស់ដៃ ដោយ​អ្នកគាំទ្រ​ភាគច្រើន​ថែម​ទាំង​ប៉ាន់​ស្មានថា នេះ​ជា​ការ​ប្រកួត ដែល​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ស៊ី​ផង ជា​ពិសេស​ក្នុង​ពេល​ដែល​កីឡា​ករ​​អ៊ី​រ៉​ង់​មាន​កណ្ដាប់ដៃ​ពិបាក​មើល​ស្រាល​។

យ៉ាងណាមិញ ការ​ប្រកួត​ទាំងនោះ ទើបតែ​ឈាន​ដល់​ទឹក​ទី​៣​ប៉ុណ្ណោះ​ក៏​ត្រូវ​បញ្ចប់​ដោយ​​គ្មាន​ការ​តវ៉ា ដោយសារ​កីឡាករ​កម្ពុជា ប្ដូរ​យុទ្ធសាស្ត្រ​ឈប់​ប្រើ​កណ្ដាប់ដៃ ហើយ​វាយ​សម្រុក​ស៊ុត​យក​ៗ​ធ្វើ​ឱ្យ​កីឡាករ​អ៊ី​រ៉​ង់​បាក់​ជ​ន្ទ​ល់​កណ្ដាល​ទី ឈាន​ដល់​ការ​សម្រេច​ចិត្ត​បោះបង់​ការ​ប្រកួត​។

បើ​តាម​អ្នកគាំទ្រ​និយាយ​ថា សំអាង​លើ​កម្ពស់ និង​កណ្ដាប់ដៃ​ល្អ កីឡាករ​បរទេស​មិន​ងាយ​​ឱ្យ​កីឡាករ​កម្ពុជា ដែល​មាឌតូច​ជាង​វាយ​ចូល​បាន​ស្រួល​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​កីឡាករ​បរទេស​ច្រើន​តែ​អន់​ជើង​ក្រោម ហើយ​កីឡាករ​កម្ពុជា​ក៏​ច្រើន​តែ​ស៊ុត​បំបាក់​ជន្ទល់ ទើប​ទទួល​ជ័យជម្នះ​ដូច​ករណី គង់ សំបូរ នៅ​ក្នុង​ពេល​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ