ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ប្រល័យ​ជីវិត​គោ​ដល់​ទៅ​៨​ក្បាល​ងាប់​រដូករណែល

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​រន្ទះបាញ់​បណ្តាល​ឱ្យ​សត្វ​គោ​ចំនួន​៨​ក្បាល​បាន​ងាប់ ចំណែក​ម្ចាស់​បាន​រង​របួស ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ប្រឡាយ ស្រុក​ស្ទោង…

ខេត្តកំពង់ធំ ៖ មាន​ករណី​រន្ទះបាញ់​បណ្តាល​ឱ្យ​សត្វ​គោ​ចំនួន​៨​ក្បាល​បាន​ងាប់ ចំណែក​ម្ចាស់​បាន​រង​របួស ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា នេះ​ថា ករណី​រន្ទះបាញ់​ខាងលើ​នេះ បាន​បណ្តាល​ឱ្យ​សត្វ​គោ​ចំនួន​៨​ក្បាល​ងាប់ ក្នុង​នោះ​មាន​គោ​ញី​ចំនួន​៤​ក្បាល់ និង​គោ​ឈ្មោល​ចំនួន​៤​ក្បាល ចំណែក​ម្ចាស់​គោ​ដែល​រស់នៅ​ក្នុងភូមិ​កើតហេតុ​បាន​រង​របួស ។

លោក​អធិការ​បន្ត​ថា បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់​គោ​ឈ្មោះ ឆ​ន ខែ​ម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដែល​រង​របួសស្រាល​បាន​និយាយ​ថា កាលពី​ព្រឹក នៅ​មុន​ពេល​កើតហេតុ គាត់​បាន​យក​គោ​ទាំងអស់​ខាងលើ​ទៅ​ឃ្វាល​ឲ្យ​ស៊ី​ស្មៅ​នៅ​ឯ​វាល​ជា​រៀងរាល់ថ្ងៃ​ដូច​សព្វមួយដង រហូត​ដល់​ពេល​ល្ងាច​ទើប​ដឹកគោ​ត្រឡប់​មក​ផ្ទះ​វិញ ។

គាប់​ជួន​នៅ​មុន​ពេល​កើតហេតុ ខណៈ​ផ្ទៃមេឃ​កំពុង​តែ​បង្អោរ​ភ្លៀង​មក​នោះ គាត់​ក៏​ប្រញាប់​ដឹកគោ​ទាំងនោះ​មក​ផ្ទះ ស្រាប់តែ​មាន​រន្ទះបាញ់​ចំ​ហ្វូងគោ​របស់​គាត់​បណ្តាល​ឲ្យ​ងាប់​ទាំងអស់ ចំណែក​គាត់​បាន​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ ជនរងគ្រោះជា​ម្ចាស់គោ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​គោ​ដែល​ងាប់​នោះ​ត្រូវ​បាន​បងប្អូន​កូនក្មួយ​នាំ​គ្នា​ដឹក​យក​ទៅ​លក់​ទាំងមូល និង​មួយ​ចំនួន​ទៀត​វះ​យក​សាច់​លក់ ដើម្បី​កុំ​ឲ្យ​ស្អុយ​ទាន់ ព្រោះ​ជា​ពេល​ល្ងាច ។

នៅ​ក្នុង​ករណី​ខាងលើ​នេះ លោក​អធិការ​ក៏​បាន​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ