ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេ​ង ដឹកនាំ​គណៈប្រតិភូ​មក​ពី​សន្និសីទ​ពាណិជ្ជកម្ម​សត្វព្រៃ​វិញ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ស្តី​ពី​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​លើក​ទី​៤ រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១១-១២…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ស្តី​ពី​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​លើក​ទី​៤ រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​ទី​១១-១២ ខែតុលា ឆ្នាំ​២០១៨ នាទី​ក្រុង​ឡុ​ង​ដ៍​នៅ​ចក្រភព​អង់គ្លេស ។

សូម​រំលឹក​ថា សម្តេច​ក្រឡាហោម ស ខេ​ង បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​សន្និសីទ​លើក​ទី​៤ ស្ដី​ពី​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​នេះ​តប​តាម​ការ​អញ្ជើញ​របស់​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស ។ សន្និសីទ​នេះ​មានការ​ចូលរួម​ពី​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​វិស័យ​ឯកជន និង​អង្គការ​អន្តរជាតិ​មក​ពី​បណ្ដា​តំបន់​នានា​លើ​សកលលោក ។ សន្និសីទ​ស្ដី​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​លើក​ដំបូង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​អង្គ​ម្ចាស់ Charles នៃ​ចក្រ​អង់គ្លេស កាលពី​ឆ្នាំ​២០១៣ នៅ​ទីក្រុង​ឡុ​ង​ដ៍​ក្នុង​គោលបំណង​កៀរគរ​ការ​ចូលរួម​ថែរក្សា និង​អភិរក្ស​ធនធានធម្មជាតិ​ព្រមទាំង​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​សំដៅ​ការពារ និង​ទប់ស្កាត់​ការ​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​នូវ​សត្វព្រៃ​កម្រ និង​ផលិតផល​សត្វព្រៃ​ដូច​ជា ភ្លុក​ដំរី ស្នែង រមាស ជាដើម ។

ប្រធានបទ​សំខាន់​មួយ​ក្នុង​ប្រធានបទ​សំខាន់​ដែល​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​លើក​ទី​៤ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ឥទ្ធិពល​វិសាលភាព​នៃ​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ដោយ​ថវិកា​ដែល​បាន​មក​ពី​កា​ជួញដូរ​ខុសច្បាប់​ក៏​បាន​នាំ​ទៅ​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​មាន​អង្គការ​ចាត់តាំង​ដទៃ​ទៀត​ដូច​ជា ការ​សម្អាត​ប្រាក់​អំពើ​ភេ​វរ​កម្ម ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​អាវុធ​ខុសច្បាប់ ។

ក្នុង​ន័យ​នេះ​សន្និសីទ​លើក​ទី​៤​ស្ដី​ពី​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​មិន​ត្រឹមតែ​ជា​វេទិកា​គាំពារ ដល់​និរន្ត​ភាព​បរិស្ថាន និង​ធនធានធម្មជាតិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ គឺជា​ឱកាស​ក្នុង​ការ​បង្កើត​សម្ព័ន្ធភាព​ជិត​ស្និ​ទ ដើម្បី​រួម​គ្នា​ការពារ​រឹង​មាំ​នូវ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​តំបន់ និង​សកលលោក ដែល​សន្តិសុខ និង​សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់​បម្រើ​ដល់​ការ​អភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ