ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ណាត់​គូស្នេហ៍​មិនឃើញ​មក​ក៏​បែរ​ទៅ​ប្រឡោម​ព្រះសង្ឃ

5 ឆ្នាំ មុន

កាល​ព្រះ​បរម​សាស្តា​ធរមាន​នៅឡើយ មាន​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​មួយ​អង្គ​ចូល​ទៅ​ធ្វើ​កម្មដ្ឋាន​ក្នុង​ឧទ្យាន​ចាស់​មួយ​កន្លែង​ដើម្បី​ធ្វើ​សមណធម៌ ។ លំដាប់​នោះ​មាន​ស្ត្រី​ម្នាក់​រូប​ស្រស់​សង្ហា ស្អាត​ឆើតឆាយ​បាន​ណាត់​ពេល​នឹង​បុរស​ជា​គូស្នេហ៍​ឲ្យ​ទៅ​ជួប​គ្នា​នៅ​ក្នុង​សួន​នោះ​ដើម្បី​នឹង​បាន​សប្បាយ​ក្នុង​មេត្រីភាព​ដោយ​នាង​ទៅ​ចាំ​មុន ។ ចំណែក​បុរស​ជា​គូស្នេហ៍​នោះ​បែរជា​មិន​បាន​ទៅ​ជួប​ក្នុង​ពេល​ដែល​ណាត់គ្នា ។ កាលបើ​នាង​រង់ចាំ​មើលផ្លូវ​គូ​កំណាន់​យូរ​ពេក កាមរោគ​ក៏​ដុត​រោលរាល​ក្នុង​សា​ព៌ា​ង្គ​កាយ…

កាល​ព្រះ​បរម​សាស្តា​ធរមាន​នៅឡើយ មាន​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាត​មួយ​អង្គ​ចូល​ទៅ​ធ្វើ​កម្មដ្ឋាន​ក្នុង​ឧទ្យាន​ចាស់​មួយ​កន្លែង​ដើម្បី​ធ្វើ​សមណធម៌ ។ លំដាប់​នោះ​មាន​ស្ត្រី​ម្នាក់​រូប​ស្រស់​សង្ហា ស្អាត​ឆើតឆាយ​បាន​ណាត់​ពេល​នឹង​បុរស​ជា​គូស្នេហ៍​ឲ្យ​ទៅ​ជួប​គ្នា​នៅ​ក្នុង​សួន​នោះ​ដើម្បី​នឹង​បាន​សប្បាយ​ក្នុង​មេត្រីភាព​ដោយ​នាង​ទៅ​ចាំ​មុន ។

ចំណែក​បុរស​ជា​គូស្នេហ៍​នោះ​បែរជា​មិន​បាន​ទៅ​ជួប​ក្នុង​ពេល​ដែល​ណាត់គ្នា ។ កាលបើ​នាង​រង់ចាំ​មើលផ្លូវ​គូ​កំណាន់​យូរ​ពេក កាមរោគ​ក៏​ដុត​រោលរាល​ក្នុង​សា​ព៌ា​ង្គ​កាយ កើត​សេចក្តី​អផ្សុក​ជា​អស្ចារ្យ ព្រោះ​មិន​បាន​គូគាប់​មក​ប្រឡែង​លេង ក៏​ដើរ​ច្រាសច្រាល​ៗ​ដូច​មាន់​រក​ពង ទើប​ចូល​ទៅ​ក្នុង​ឧទ្យាន​ឃើញ​ព្រះ​ថេរៈ​កំពុង​ពែនភ្នែន​ធ្វើ​សមណធម៌ ក៏​ក្រឡេក​មើល​នាយអាយ​ក្រែង​គេ​ឃើញ​លុះ​មិន​មាន​អ្នក​ដទៃ​នៅ​ក្បែរ​ក៏​គិត​ថា ភិក្ខុ​នេះ​ក៏​បុរស​ដែរ អញ​នឹង​ប្រឡោមលោក​ឲ្យ​ភាន់ភាំង​ដោយសារ​កាម​ទេព​ម្តង​មើល​។

គិត​ហើយ​ក៏​ទៅ​ឈរ​ចំ​ពីមុខ​ព្រះ​ថេរៈ​ដោយ​អាក្រាត​កាយ​បញ្ចេញ​ស្ត្រីភាព​ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក ធ្វើ​អាកា​រៈ​ញ៉េះញ៉ោះ​ជា​សញ្ញា​បែប​មិន​ស្រួល រួច​ទើប​ស្លៀកពាក់​វិញ នឹង​រំសាយសក់​ផ្អៀងផ្អង​ធ្វើក​ទន់​ចុះ​ទន់​ឡើង​ហុច​ថ្ពាល់​ឲ្យ​លោក រួច​ក៏​ញញឹម​ប្រិមប្រិយ​តែ​ម្នាក់ឯង ដើម្បី​ឲ្យ​ព្រះ​ថេរ​មាន​តម្រេក​តាម​បំណង​របស់​ខ្លួន​ជា​ស្ត្រី​ដែល​កំពុង​ស្រវឹង​ដោយ​កាមរាគៈ ។

តែ​ជា​ការ​ឥតប្រយោជន៍​សោះ ព្រះ​ថេរៈ​រឹងរឹតតែ​កើត​សង្វេគ​មានចិត្ត​នឿយណាយ​ក្នុង​កាមគុណ​ទាំង​៥​មាន​រូប​ជាដើម​ជា​ពន់ពេក ទើប​លោក​គិត​ថា​ហេតុនេះ​ដូច​ម្តេច​ហ្ន ? កាល​ព្រះ​សាស្តា​ប្រមើល​មើល​ភិក្ខុ​ដែល​រៀន​កម្មដ្ឋាន​នៅ​ក្នុង​ឧទ្យាន​ដើម្បី​ធ្វើ​សមណធម៌​នោះ តើ​ប្រព្រឹត្ត​ទៅ​យ៉ាងណា?  ក៏​បាន​ជ្រាប​ថា ស្ត្រី​នោះ​កំពុង​តែ​ប្រព្រឹត្ត​អនាចារ​ចែចង់​ភិក្ខុ​នោះ​ផង និង​សេចក្តី​សង្វេគ​ដែល​កើតឡើង​ដល់​លោក​ផង ទើប​ពោល​ថា ម្នាល​ភិក្ខុ​ទីនោះ​មិនមែន​ជា​កន្លែង​ត្រេកត្រអាល​សមោសរ​របស់​អ្នក​ស្វែងរក​កាម​ទាំងឡាយ​ទេ គឺជា​ទី​សម្រាប់​ជន​ដែល​មាន​រោគៈ​ទៅ​ប្រោស​ហើយ​រីករាយ​ទេតើ​ទើប​ត្រាស់​សំដែង​ថាៈ

ព្រៃ​ណា​ដែល​ជន​មិន​រីករាយ ព្រះ​ខីណាស្រព​ទាំងឡាយ​ជា​អ្នក​អស់​រាគៈ​មិនមែន​ជា​អ្នក​ស្វែងរក​កាម​តែង​រីករាយ​ក្នុង​ព្រៃ​នោះ ។

លុះ​ចប់​ធម៌​ទេសនា ភិក្ខុ​នោះ​ក៏​បាន​សម្រេច​ព្រះ​អរហត្ត ព្រម​ដោយ​បដិសម្ភិទា ទើប​ហោះ​មក​ថ្វាយបង្គំ​បាទា​ព្រះ​តថាគត ។ ឯ​ស្រី​ស្រស់​នោះ​អស់សង្ឃឹម​នឹង​បាន​រួមរ័ក​​ស្នេហា​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ក្រៀមក្រំ ។