ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ! មកស្គាល់បុរសម្នាក់ចាក់សំរាម​​ចូល​ព្រែក​បន្ទាប់ពីបែកធ្លាយវីដេអូ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖​ដោយយោង​តាម​ផេ​ក​របស់​ក្រសួងបរិស្ថាន ត្រូវ​បាន​បង្ហាញពីអត្តសញ្ញាណជនបង្កហើយ ដែលយកសំរាមទៅបោះចូលក្នុងព្រែក តាម​​ចន្លោះប្រហោងបង្កាន់ដៃ​​ស្ពាន​ដែក​ប៉ាក់​ខ្ល​ង ​ក៏​​ធ្វើ​ឱ្យ​​មហាជន​ក្នុង​បណ្តាញ​សង្គម​មានការ​ខឹង​សម្បារ​យ៉ាងខ្លាំង ។ បុរសជាជនបង្កខាងលើមានឈ្មោះសាយ សារុត ភេទប្រុស អាយុ៣២ឆ្នាំ…

ខេត្តកោះកុង ៖​ដោយយោង​តាម​ផេ​ក​របស់​ក្រសួងបរិស្ថាន ត្រូវ​បាន​បង្ហាញពីអត្តសញ្ញាណជនបង្កហើយ ដែលយកសំរាមទៅបោះចូលក្នុងព្រែក តាម​​ចន្លោះប្រហោងបង្កាន់ដៃ​​ស្ពាន​ដែក​ប៉ាក់​ខ្ល​ង ​ក៏​​ធ្វើ​ឱ្យ​​មហាជន​ក្នុង​បណ្តាញ​សង្គម​មានការ​ខឹង​សម្បារ​យ៉ាងខ្លាំង ។

បុរសជាជនបង្កខាងលើមានឈ្មោះសាយ សារុត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់បាក់ខ្លែង រាជធានីកោះកុង ។ ដែលបានចោលសំរាមនៅទីសាធារណៈ ក្នុងទឹកសមុទ្រ។

តាមលិខិតស្នងការនរគបាលខេត្តកោះកុងបានឲ្យបុរសខាងលើធ្វើកិច្ចសន្យា នៅចំពោះសមត្ថកិច្ចថា រូបខ្ញុំបានចោលសំរាមនៅទីសាធារណៈចំណុចស្ពានដែកព្រែក កោះយ៉ នៅថ្ងៃទី១២ ខែតុលានេះ ពេលនេះរូបខ្ញុំយល់ឃើញថា ពិតជាធ្វើខុសប៉ះពាល់ដល់បរិស្ថានពិតមែន ។ ចាប់ពីពេលនេះតទៅរូមខ្ញុំសន្យាថា ឈប់បោះចោលសំរាមអនាធិបតេយ្យលើដងផ្លូវ ឬលើដៃស្ពានសមុទ្រទៀតហើយ ។ ​បើសិនជារូបខ្ញុំពុំរាងចាលទៅថ្ងៃក្រោយ សូមឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ