ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយវាយ​ថាំ​ពេក​នឹង​នាំ​ឱ្យ​ជីវិត​អាប់រស្មី

5 ឆ្នាំ មុន

ដើរទៅ​តាម​លំ​អាន​នៃ​គន្លង​ព្រះពុទ្ធ​សាសនា​២​ប្រការ​ប្រចាំ​ជាប់​នៅ​ក្នុង​ចិត្តជា​និច្ច នឹង​បានជា​ត្រីវិស័យ​នាំ​ដំណើរ​អ្នក​ប្រព្រឹត្ត​ទៅ​រក​ជោគជ័យ​ប្រជុំ​ដោយ​សុភមង្គល​ដ៏​ឧត្តម​។ ចំណុច​ទាំង​ពីរ​ប្រការ​នោះ​គឺៈ ១-​ត្រូវ​ចេះ​សេពគប់​មិត្ត​ណា​មាន​សីលធម៌ មាន​ប្រយោជន៍​ជាទី​ពឹង​ពុំនាក់ ជា​មិត្ត​នាំ​មក​នូវ​សេចក្តីសុខ​ចម្រើន ដល់​គ្រួសារ​យើង មិនមែន​ជា​មិត្ត​ប្លម មិត្ត​ពាល​ជើងកាង អាវ៉ាសែ​នោះ​ឡើយ…

ដើរទៅ​តាម​លំ​អាន​នៃ​គន្លង​ព្រះពុទ្ធ​សាសនា​២​ប្រការ​ប្រចាំ​ជាប់​នៅ​ក្នុង​ចិត្តជា​និច្ច នឹង​បានជា​ត្រីវិស័យ​នាំ​ដំណើរ​អ្នក​ប្រព្រឹត្ត​ទៅ​រក​ជោគជ័យ​ប្រជុំ​ដោយ​សុភមង្គល​ដ៏​ឧត្តម​។ ចំណុច​ទាំង​ពីរ​ប្រការ​នោះ​គឺៈ

១-​ត្រូវ​ចេះ​សេពគប់​មិត្ត​ណា​មាន​សីលធម៌ មាន​ប្រយោជន៍​ជាទី​ពឹង​ពុំនាក់ ជា​មិត្ត​នាំ​មក​នូវ​សេចក្តីសុខ​ចម្រើន ដល់​គ្រួសារ​យើង មិនមែន​ជា​មិត្ត​ប្លម មិត្ត​ពាល​ជើងកាង អាវ៉ាសែ​នោះ​ឡើយ ។

បើ​នៅ​ក្នុង​ស្រុកភូមិ​ណា ដែល​មាន​អ្នកមាន​សីល បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយ​ចាគៈ បរិបូណ៌​ដោយ​បញ្ញា យើង​ត្រូវ​ចូល​ទៅ​សាកសួរ សំណេះសំណាល​លេង​ជាមួយ​អ្នក​ទាំងនោះ ទោះជា​ក្មេង​ក៏​ដោយ ចាស់​ក៏​ដោយ យើង​ត្រូវ​ដឹង​ថា អ្នក​ទាំងនោះ​ហើយ​ជា​កល្យាណមិត្ត​ដ៏​ប្រសើរ​របស់​យើង ។

២-​ចិញ្ចឹមជីវិត​ស្មើ គឺ​យើង​ចេះ​ដឹង​ការ​វិនាស​ទៅ​នៃ​ទ្រព្យ​ដោយហេតុ​នេះ ការ​ចម្រើន​ទ្រព្យ​ដោយហេតុ​នេះ ហើយ​ចេះ​បរិភោគ​មិន​ត្បិតត្បៀត​ពេក មិន​ខ្ជះខ្ជាយ​ពេក គួរ​បរិភោគ​ឲ្យ​សម​ល្មម​នឹង​ភោគៈ​ដែល​ខ្លួន​មាន មិនមែន​ខ្លួន​ជា​អ្នកមាន តែ​ទៅ​ហូប​របស់​សៅហ្មង​មិន​ឆ្ងាញ់ ពិសា​ដូច​ជា​រិះថាំ​ពេក មើល​តែ​មិន​មាន​លុយ​ទិញ​ហូប ។ ការ​រឹតត្បិត​ពេក​នឹង​នាំ​ឱ្យ​ជីវិត​អាប់រស្មី ។

តែបើ​ខ្លួន​ជា​អ្នក​ទ័លក្រ ហើយ​ស្រាប់តែ​ចំណាយ​ហួសប្រមាណ​ដូច​ភាសិត​ថា ស៊ី​ដូច​មុ​ស ជុះ​ដូច​ដំរី​នោះ​ក៏​មិន​ត្រូវ​ដែរ ។ កាលបើ​លុយកាក់​មាន​ដោយ​ខំប្រឹង​រកស៊ី​អស់កម្លាំង​ល្ហិតល្ហៃ​ទាំងថ្ងៃទាំងយប់ ហើយ​មាន​លុយកាក់​ល្មម​គ្រាន់បើ​ហើយ​យើង​មិន​ហ៊ាន​ហូប​ចុក​ទៀត ហាក់ដូចជា​អ្នកក្រ​មិន​មានទ្រព្យ​សោះ​អ៊ីចឹង​ដែ អ្នកប្រាជ្ញ​លោក​ឲ្យ​ឈ្មោះ​ថា អ្នក​កំណាញ់ក្រៅតម្រា ។

ដូច​ពាក្យ​អ្នកប្រាជ្ញ​លោក​ពោល​ថា ទោះ​មានទ្រព្យ​ប៉ុណ្ណា បើ​ក្នុង​ចិត្ត​យើង​មិន​ចេះ​គ្រប់គ្រាន់​ទេ ឈ្មោះ​ថា នៅ​តែ​ក្រ​រហាម​ដ​ដែរ ។