ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ខ្ញុំ​មិន​បាន​លួច​លើក​លប​យក​ត្រី​របស់​ពូ​នោះ​ទេ​» ស្រាប់តែ​វាយ​ដេរ​ច្រើន​ថ្នេរ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចោទ​បុរស​ម្នាក់​ទៀត​ថា​លួច​លើក​លបយកត្រី​ ហើយ​បានទាញ​​ច្រវាវាយសំពងទៅលើ​ជនរងគ្រោះ​ ​បណ្តាល​ឱ្យ​បែកក្បាល​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ចុង​អូរ​ព្រែកជីក…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចោទ​បុរស​ម្នាក់​ទៀត​ថា​លួច​លើក​លបយកត្រី​ ហើយ​បានទាញ​​ច្រវាវាយសំពងទៅលើ​ជនរងគ្រោះ​ ​បណ្តាល​ឱ្យ​បែកក្បាល​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ចុង​អូរ​ព្រែកជីក ស្ថិត​ក្នុងភូមិ​កំពង់​ប្រដំ ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ណេ​ន វ៉ា​ន់​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​រកស៊ី​នេសាទ​ត្រី មាន​ទីលំនៅ​ភូមិ ម្សា​ក្រង​ជើង ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង បាន​រង​របួស​ចំ​កណ្តាល​ក្បាល​រយះ​ប្រវែង​៨​សង្ទីម៉ែត្រ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ ខុ​ត ខា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​នេសាទ​ត្រី មាន​ទីលំនៅ​ភូមិ​ស្ដៅ ឃុំ​អន្លុង​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ​ដើម្បី​ប្រកប​របរ​នេសាទ​ត្រី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​លោក​ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​បាន​ប្រើ​អំពើ​ហិង្សា​លើ​ជន​រង​គ្រោះ ។

បើ​យោង​តាម​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ជា​ជន​រង​គ្រោះ​បាន​បើកកាណូត​តែ​ម្នាក់ឯង​ទៅ​លើក​លប​នៅ​ចំណុច​ចុង​អូរ​ព្រែកជីក បាន​ត្រី​ប្រហែល​២០​គីឡូក្រាម ហើយ​ក៏​បើកកាណូត​តាម​ព្រែក​បន្តរ​ទៅ​លើក​លប​មួយ​កន្លែង​ផ្សេង​ទៀត ។

លុះ​បើកកាណូត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ម៉ាស៊ីន​កាណូត​ក៏​រលត់ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​អង្គុយ​យក​ច្រ​វា​អុំ​នៅ​ក្បាល​កាណូត ពេល​នោះ​ជនសង្ស័យ​ក៏​បាន​បើកកាណូត​ទៅ​ដល់ ហើយ​ចោទ​បុរស​ជា​ជន​រង​គ្រោះ​ថា​បាន​លួច​លើក​លប​ចាក់​យក​ត្រី​របស់​ខ្លួន រួច​ក៏​បាន​ជជែក​គ្នា​យ៉ាង​តឹងសរសៃក​ដាក់​គ្នា ។

ដោយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា «​ខ្ញុំ​មិន​បាន​លួច​លើក​លប​យក​ត្រី​របស់​ពូ​នោះ​ទេ​» ទោះបី​ជន​រង​គ្រោះ​ប្រកែក​ថា​មិន​បាន​លួច​យ៉ាងណា ក៏​ជនសង្ស័យ​នៅ​តែ​មិន​ជឿ ស្រាប់តែ​ជនសង្ស័យ​បាន​ទាញ​ច្រ​វាវាយ​សំពង​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​អោយ​បែកក្បាល​រង​របួសធ្ងន់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ និង​ដេរ​របួស​ជា​ច្រើន​ថ្នេរ ។ លុះ​ភ្លឺ​ឡើង ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ