ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើ​ស្ទឹង​កែវ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ហើយ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពានឈើ​ស្ទឹង​កែវ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពានឈើ​ស្ទឹង​កែវ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​ម៉ាក់​ប្រាង្គ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​មន្ទីរ​អង្គភាព​ជំនាញ​នានា​ជុំវិញ​ខេត្ត​មន្ត្រីរាជការ​សាលាខេត្ត​ស្រុក​ឃុំ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ភូមិ​ឃុំ​ខាងលើ សរុប​ប្រមាណ​១៥០០​នាក់ ។ ស្ថិត​ក្នុង​បរិយាកាស​ដ៏​វិសេសវិសាល​នេះ​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមទាំង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងស្រុក​ទឹកឈូ​ជា​និច្ច​ជា​កាល សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូ និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​នូវ​សុខទុក្ខ​របស់​បងប្អូន​គ្រប់​កាលៈទេសៈ ។

សមិទ្ធិ​ផល​ជា​ច្រើន​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​មកនេះ​ពិតជា​មិន​អាច​កាត់​ផ្តាច់​ចេញពី​កត្តា​សុខ​សន្តិភាព​បាន​ឡើយ​ព្រោះ​ប្រសិនបើ​ប្រទេស​ជាតិ​មាន​សង្គ្រាម​យើង​មិន​អាច​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​រីក​ចម្រើន​ដូច​បច្ចុប្បន្ន​នេះ​បាន​ឡើយ ។ ពិសេស​ក៏​មិន​អាច​រៀបចំ​ធ្វើ​ពិធី​សម្ពោធ​ស្ពាន​នេះ​បាន​ដែរ ។ សន្តិភាព​ដែល​យើង​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​បាន​មក​ពី​ការ​លះបង់​អាយុជីវិត​របស់​អ្នក​ស្នេហា​ជាតិ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​ស្ថាបនិក​សន្តិភាព ដូច្នេះ​សូម​បងប្អូន​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ការពារ​សន្តិភាព​មួយ​នេះ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ស្ពានឈើ​ស្ទឹង​កែវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នា​ពេល​នេះ គឺ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ គឺ​មាន​ប្រវែង​៨០​ម៉ែត្រ​គុណ​៣​ម៉ែត្រ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ផ្តល់​ថវិកា​តាម​រយៈ​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​នៅ​ទឹកប្រាក់​ចំនួន​៦៥​លាន​រៀល​សម្រាប់​ដំណើរការ​សាងសង់ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​បាន​រួចរាល់​ជា​ស្ថាពរ ហើយ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ