ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​លឿន​ប៉ុនណា​ទេ បើ​ខ្ទេច​បែប​នេះ!

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បើករថយន្ត​បុក​រថយន្ត​គេ​១​គ្រឿង​ទៀត ដែល​កំពុង​បើក​បញ្ច្រស​ទិស​គ្នា បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​បែរជា​មិន​ទទួលខុសត្រូវ​បាន​ដាក់​មេ​ផាយ​ចោល​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៥​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨…

ខេត្តកំពង់ស្ពឺ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បើករថយន្ត​បុក​រថយន្ត​គេ​១​គ្រឿង​ទៀត ដែល​កំពុង​បើក​បញ្ច្រស​ទិស​គ្នា បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​បែរជា​មិន​ទទួលខុសត្រូវ​បាន​ដាក់​មេ​ផាយ​ចោល​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៥​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វ័ន ស្រុក​ភ្នំស្រួច ។

រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ ២A-9925 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន ។ រថយន្ត​រង​គ្រោះ​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-7277 អ្នកបើកបរ​ឈ្មោះ គឹ​ម សា​រឹទ្ធ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើក​តាម​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៦-៦៧ ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​ជាមួយ​រថយន្ត​រង​គ្រោះ​ដែល​កំពុង​បើក​បញ្ច្រាសទិស​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស RX- ៣៣០ រង​របួសស្រាល និង​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ តែ​អ្នក​បង្ក​មិន​នៅ​ដោះស្រាយ​បាន​ដាក់​មេ​ផាយ​រត់​ចោល​រថយន្ត​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ របាល​ស្រុក​ជា​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ​រក​អ្នក​បង្ក​ឲ្យ​ចូលខ្លួន​ដោះស្រាយ​សំណង​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ