ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ចាំ​មើល​អញ​ចេញពី​គុក​វិញ អញ​សម្លា.ប់​ក្រុម​គ្រួសារ​នាង​ឯង​ចោល​ទាំងអស់​»

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរសជា​ឪពុកចុង​ម្នាក់ កាលពី​ថ្ងៃ​ទី​៩ ខែតុលា​កន្លង​ទៅ វេលា​ម៉ោង​៥​និង​៥៣​នាទី​ល្ងាច ពី​បទ​ចាប់រំលោភ​កូនស្រី​បាន​សម្រេច​ចំនួន​៤​ដង ហើយត្រូវ​បានកូន​ស្រី​ប្រាប់​បង​របស់​នាង​ឱ្យ​ប្តឹង​នគរបាល​ស្រុក​កូន​មុំ ។ តាម​របាយការណ៍​របស់​នគរបាល​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា…

ខេត្តរតនគិរី ៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរសជា​ឪពុកចុង​ម្នាក់ កាលពី​ថ្ងៃ​ទី​៩ ខែតុលា​កន្លង​ទៅ វេលា​ម៉ោង​៥​និង​៥៣​នាទី​ល្ងាច ពី​បទ​ចាប់រំលោភ​កូនស្រី​បាន​សម្រេច​ចំនួន​៤​ដង ហើយត្រូវ​បានកូន​ស្រី​ប្រាប់​បង​របស់​នាង​ឱ្យ​ប្តឹង​នគរបាល​ស្រុក​កូន​មុំ ។

តាម​របាយការណ៍​របស់​នគរបាល​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា ជនជាប់ចោទ​ជា​ឪពុកចុង​នេះ​ឈ្មោះ ជា វិ​ន អាយុ​៤៨​ឆ្នាំ ជា​កសិករ ឯ​កូនស្រី​រង​គ្រោះ ទើប​មាន​អាយុ​១៥​ឆ្នាំ ។ ករណី​ខាងលើ​នេះ នគរបាល​ស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា បើ​តាម​ការ​រៀបរាប់​ គឺ​នៅ​ថ្ងៃ​កើតហេតុ​នោះ​ជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ម្តាយ​នាង​អត់​នៅផ្ទះ​ទេ​ គឺ​បាន​នាំ​កូន​ៗ៣​ទៅ​៤​នាក់​ទៀត​ទៅ​លេង​ស្រុក​កំណើត​អស់ ដោយ​ទុក​នាង​ឲ្យ​នៅផ្ទះ​តែ​២​នាក់​ឪពុកចុង ទើប​ជន​នេះ​ មានឱកាស​ចាប់​នាង​រំលោភ ។

ក្រោយ​ពេល​រំលោភ​រួច ឪពុកចុង​រូប​នេះ​ បានគំរាម​នាង​ថា បើ​ហ៊ាន​ប្រាប់​គេ​ឱ្យ​ដឹង​នឹង​សម្លាប់​ចោល​មួយ​
ពួ​ជ ។ កូនស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ក្នុង​ឆ្នាំ​២០១៨​នេះ ឪពុកចុង​រូប​នេះ​ ធ្លាប់​រំលោភ​នាងបាន​សម្រេច​៤​លើក ហើយ​នាង​ក៏​ធ្លាប់​ប្រាប់​ម្តាយអំពី​រឿង​នេះ​ជា​ញឹកញាប់​ដែរ ក៏​ប៉ុន្តែ​ម្តាយ​នាង​ធ្វើ​ព្រងើយ ទើប​ចុង​ក្រោយ​នេះ​នាង​ទ្រាំ​មិន​បាន​ក៏​សម្រេចចិត្ត​នាំ​រឿង​ទៅ​ប្រាប់​អ្នក​ភូមិ​និង​បងស្រី ទើប​នាំ​គ្នា​ទៅ​ប្តឹង​នគរបាល​ស្រុក​កូន​មុំ​ឱ្យ​ចាប់ខ្លួន​បុរស​ជា​ឪពុកចុង​នេះ​តែ​ម្តង ។

សមត្ថកិច្ច​និយាយ​ថា នៅ​ពេល​ទៅ​ចាប់ខ្លួន​នោះ ជនសង្ស័យ​បានដឹង​ខ្លួន​និង​មាន​បំណង​ចង់​រត់គេច តែ​ដោយ​សមត្ថកិច្ច​មាន​គ្នា​ច្រើន​ទើប​ការ​រត់គេច​ខ្លួន​អត់​រួច ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន ជន​សង្ស័យ​​បាន​ស្រែក​ព្រមាន​ទៀត​ថា «​ចាំ​មើល​អញ​ចេញពី​គុក​វិញ អញ​សម្លាប់​ក្រុម​គ្រួសារ​នាង​ឯង​ចោល​ទាំងអស់​» ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ឈ្មោះ ជា វិ​នសារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូនស្រីមែន ។ ចំណែក​មន្ត្រី​នគរបាល​និយាយ​ថា ការស្រែក​គំរាម​សម្លាប់​មនុស្ស​ពេល​រួច​ពី​គុក វា​គ្រាន់តែ​ជា​កំហឹង​នៅ​ពេល​ជាប់​ខ្នោះ​ប៉ុណ្ណោះ តែ​រំពឹង​ថា ​ក្រោយ​រួច​ទោស​ពី​គុក​ប្រហែលជា​មិន​ហ៊ាន​ទៅ​រក​ខ្នោះ​ម្តងទៀត​នោះ​ទេ ៕ ​

អត្ថបទសរសេរ ដោយ