ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ ឮ​ហើយ​នៅ​តែ​ប្រព្រឹត្ត មិន​គួរ​ចោល​អនាគត​ដោយសារ​របស់​ហ្នឹង​សោះ

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ចុះ​បង្ក្រាប​បទ​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​វេលា​ម៉ោង​០៧​និង​០០​នាទី ថ្ងៃ​ទី​១២ ខែតុលា…

​ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ចុះ​បង្ក្រាប​បទ​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​វេលា​ម៉ោង​០៧​និង​០០​នាទី ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ ២០១៨ នៅ​លំនៅ​ដ្ឋា​ន​ភូមិ​ជ្រៃ​ខាងត្បូង ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ។​

​តាម​ប្រភព​ពី​ប៉ូលិស​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា​ ​ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​មេ​តំ​ហ្វេ​តា មីន​ប្រភេទ​ទឹកកក​ចំនួន​០១​កញ្ចប់​ស្មើនឹង​ទំងន់​១,០ ក្រាម​(​ទាំង​សំបក​), ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ទូរស័ព្ទ​ដៃ​ចំនួន​០៥​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ