ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​​ស្នើ​​ធ្វើ​រួម​គ្នា​​ជាមួយ​​កូរ៉េ​​ខាង​ត្បូង​​ពិធី​រំលឹក​ខួប​​សច​ក្តី​ថ្លែង​ការណ៍​ប្រវត្តិ​សាស្ត្រ​ឆ្នាំ​​2000​

10 ឆ្នាំ មុន

អង្គការ​ពលរដ្ឋ​​កូរ៉េ​ខាង​ត្បូង​​មួយ​ថ្លែង​កាល​ ពី​ថ្ងៃ​ទី​២៣ ឧសភាថា ​ប្រទេស​កូរ៉េ​ខាង​​ជើង​​​បាន​ស្នើ​​​​​​រៀប​ចំ​​សកម្ម​ភាព​រួ​ម​គ្នា​​ជាមួយ​កូរ៉េ​ខាង​ត្បូង​ នូវ​​ពិធី​​រំលឹក​ខួប​លើក​ទី​១៣​នៃ​សេច​ក្តី​ថ្លែង​ការណ៍​រួម​ជា​ប្រវត្តិ​សាស្ត្រ​រវាង​កូរ៉េ​​ទាំង​២​​ដែល​សេច​ក្តី​​ថ្លែង​​ការណ៍​រួម​នោះ​ចុះ​ហត្ថ​លេខា​​កាល​ពី​​ឆ្នាំ​២០០០ ។

យោង​តាម​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​កូរ៉េ​​ខាង​ត្បូង​ YONHAP ថា កូរ៉េ​ខាង​ជើង​និយាយ​ថា ​មធ្យោ​បាយ​តែ​១​គត់​​សម្រាប់​ភា្ជប់​​ទំនាក់​ទំនង​ឡើង​វិញ​​រវាង​កូរ៉េ​​ទាំង​២​ ហើយ​បង្កើត​បរិ​បទ​អនុ​គ្រោះ​មួយ​ដល់​ការ​បង្រួប​បង្រួម​​ដោយ​ស្វយ័ត​គឺ​ការ​អនុ​វត្ត​​សេច​ក្តី​ថ្លែង​ការណ៍​ជាប្រវត្តិ​សាស្ត្រ​​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០០០ មុន​ពេល​ស្នើ​រៀប​ចំ​​ធ្វើ​សកម្ម​ភាព​​រួម​មួយ​នៅ​លើ​​ភ្នំ​ MONT KUMGANG ឬ​នៅ​​ភ្នំ​ កាអឺ​សុង ។

សេច​ក្តី​ថ្លែង​ការណ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​គីម​​ដេ​​យ៉ុង​ ប្រធានាធិបតី​​​កូរ៉េ​​ខាង​ត្បូង​សម័យ​​នោះ​ និង​លោក​គីម​ជុង​អីុល​​ មេ​ដឹក​នាំ​កំពូល​​កូរ៉េ​​​ខាង​ជើង​​ កាលពី​ខែ​មិថុនា​ ឆ្នាំ​២០០០ លើក​ទឹកចិត្ត​​ឱ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋ​កិច្ច​​អន្តរ​កូរ៉េ​ និង​ការ​ផ្លាស់​ប្តូរ​​​គ្នា​ក្នុង​វិស័យ​​ឯ​ទៀតៗ ។អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ក្រសួង​បង្រួប​បង្រួម​​កូរ៉េ​​ខាង​ត្បូង​​ថ្លែង​​ថា រដ្ឋា​ភិបាល​​​ចាប់​អារម្មណ៍​​ចំពោះ​សំណើ​នោះ ៕