ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោងពូកែយ៉ាងណា…ទីបំផុត​ អស់លក្ខណ៍ដដែល

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​មេ​ខ្លោង​ខាង​​លួច​យ៉ាង​សកម្ម​បំផុត​ម្នាក់ ត្រូវចាប់ខ្លួនបញ្ជូន​ទៅ​សាលាដំបូងខេត្ត​ នៅ​ព្រឹក​ថ្ងៃ​១៣ តុលា នេះ ដែល​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ ​មាន​បក្សពួកច្រើននាក់…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​មេ​ខ្លោង​ខាង​​លួច​យ៉ាង​សកម្ម​បំផុត​ម្នាក់ ត្រូវចាប់ខ្លួនបញ្ជូន​ទៅ​សាលាដំបូងខេត្ត​ នៅ​ព្រឹក​ថ្ងៃ​១៣ តុលា នេះ ដែល​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ ​មាន​បក្សពួកច្រើននាក់ ដែល​កំពុង​តាម​ចាប់ខ្លួនផងដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើឈ្មោះ​ឈ្មោះ ឡៃ ខាំ​ទីប ហៅ​ប៊ូ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ​​​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ច្រើន​លើក​នៅ​​ក្នុង​ខេត្ត​ស្ទឹងត្រែង ខណៈ​កម្លាំង​មិន​ដែល​ចាប់​​បាន​​ឡើយ​ក្នុង​ពេលរូបគេ​​ធ្វើ​សកម្មភាព ។

ប្រភព​បន្ត​ថា ក្រោយ​​មក ជនសង្ស័យ​រូប​នេះបាន​គេច​រហូត​បាត់​ខ្លួន​អស់​រយៈពេល​២​ឆ្នាំ ទើប​តែ​បង្ហាញមុខ​នៅ​ស្រុក​សៀម​ប៉ា​ងថ្មីៗនេះ ។ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​លោក ហោវុ​ទ្ធី បាន​ប្រាប់​កោះ​សន្តិ​ភាព នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា ជនសង្ស័យ​ក្រោម​ការ​ចាប់​ខ្លួ​ុ​ន​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ា​ង​​ក្រោម​នីតិវិធី​អនុវត្ត​ដីការ​បង្គាប់​ឱ្យ​​ចាប់​ខ្លួន​របស់​តុលាការ ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាលដែរ​ ។

អត្ថបទសរសេរ ដោយ